ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយលើ​ផ្លូវជាតិ​លេខ​៣៣A ​នៅ​ខេត្ត​កែប

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ មនុស្ស​ប្រុស​-​ស្រី​៤​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​ខេត្ត​កែប ។ ដោយ​ករណី​ទី​១-​មាន​គ្រោះថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បាន​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា​លើ​ផ្លូវជាតិ​៣៣A បាន​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​ចំណុច​ខាងត្បូង​វិហា​ឥ​ស្លា​ម​ស្បូវ…

ខេត្ត​កែប ៖ មនុស្ស​ប្រុស​-​ស្រី​៤​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​ខេត្ត​កែប ។ ដោយ​ករណី​ទី​១-​មាន​គ្រោះថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បាន​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា​លើ​ផ្លូវជាតិ​៣៣A បាន​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​ចំណុច​ខាងត្បូង​វិហា​ឥ​ស្លា​ម​ស្បូវ ស្ថិត​នៅ​ភូមិ​ថ្មី ។

អ្នក​បើកបរ​រថយន្ត​ឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ម​ន្រី្ត​រាជការ ស្នាក់​នៅ​ប​ច្ចប្ប​ន្ន​ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ ភ្នំពេញ ២AR-៧៥៧៦ ។ ចំណែក​អ្នកបើកបរម៉ូតូ​​ឈ្មោះ ហេង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ចង្អើ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប​ ១A-៣២៩៤ បាន​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។

ចំណែក​ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បាន​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​លើ​ផ្លូវជាតិ​លេខ​៣៣A បណ្តាល​ឱ្យ​រង​របួសស្រាល​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​ចំណុច​ទល់មុខ​ប្រេង​ឥន្ទៈ​តេ​ឡា កែវ​ក្រសាំង ស្ថិត​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខាងលើ​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ម៉ាក​ហ្សូ​មើ​អិ​ច ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ប៉ុ​ម ស្រី​រដ្ឋ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ ប​ច្ចុ
ប្ប​ន្ន​រស់​នៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​រង​របួសស្រាល រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ​ប្រាក់ ហ៊ុយ​ស្រី​នាង ភេទ​ស្រី អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល​។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ជិះ​តែ​ម្នាក់ឯង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កែប ១A-៣៥៧៧ បើកបរ​ដោយ​ឈ្មោះ ឡាយ សែ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កែប ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ