ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ធ្លាក់​ចុះ​ បន្ទាប់​ពី​លូតលាស់​បាន​​​2​ឆ្នាំ

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ កាលពីដើម​ឆ្នាំ​នេះ សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក ព្រោះតែ​ការ​ចំណាយ​ក្នុងស្រុក​អន់​ថយ និង​រដូវរងា ប៉ុន្តែ​អ្នក​វិភាគ​ព្យាករ​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​លើ​ពិភពលោក​នេះ នឹង​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ ។…

ទីក្រុង​តូ​ក្យូ ៖ កាលពីដើម​ឆ្នាំ​នេះ សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក ព្រោះតែ​ការ​ចំណាយ​ក្នុងស្រុក​អន់​ថយ និង​រដូវរងា ប៉ុន្តែ​អ្នក​វិភាគ​ព្យាករ​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​លើ​ពិភពលោក​នេះ នឹង​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ ។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់​ចុះ​០,២%​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែមីនា បើ​ធៀប​នឹង​កំណើន​០,១%​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៧ ។

វា​បាន​បញ្ចប់​ការ​លូតលាស់​រយៈពេល​៨​ត្រីមាស​ជាប់​ៗ​គ្នា​របស់​ប្រទេស​ជប៉ុន ។ ប៉ុន្តែ​អ្នកជំនាញ​គិត​ថា វា​គ្រាន់តែ​ផ្អាក​ការ​លូតលាស់​បន្តិច ហើយ​នេះ​មិនមែន​ជា​ការ​ធ្លាក់​ចុះ​រយៈពេល​វែង​ទេ ។

លោក Takeshi Minami ប្រធាន​សេដ្ឋវិទូ​មក​ពី​ធនាគារ Norinchukin បាន​និយាយ​ថា ៖ «មាន​កត្តា​ពិសេស​ៗ​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែមីនា រួម​មាន ទីផ្សារ​ភាគហ៊ុន និង​តម្លៃ​បន្លែ​កើនឡើង​ផង​ដែរ ព្រោះតែ​អាកាសធាតុ​មិនល្អ » ។

តម្លៃ​ប្រាក់​យេ​ន​ក៏​បាន​កើនឡើង​ដែរ គឺ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន ។

សេដ្ឋកិច្ច​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ចំណាយ​ផ្នែក​ឯកជន​អន់​ថយ ដែល​វា​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែមីនា ។

ចំណែក​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម ក៏​បាន​ធ្លាក់​ចុះ​២,១%​ផង​ដែរ បន្ទាប់​ពី​ធ្លាក់​ចុះ​២% នៅ​ក្នុង​ត្រីមាស​ទី​៤ កន្លង​មក ។

រីឯ​ការ​នាំ​ចេញ​ផលិតផល និង​សេវាកម្ម​វិញ បាន​កើនឡើង​០,៦% ប៉ុន្តែ​នៅ​តែ​ទាប​ជាង​ត្រីមាស​ទី​៤​ឆ្នាំ​មុន ដែល​កើនឡើង​បាន​រហូត​ដល់​២,២%​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ