ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហាញ​មហិច្ឆតា​ថា​ពាន World Cup 2018 ត្រូវតែជារបស់ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ប្រាប់​នៅ​ក្នុង​ការ​សម្ភាស​ថា ពាន World Cup…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ប្រាប់​នៅ​ក្នុង​ការ​សម្ភាស​ថា ពាន World Cup ត្រូវ​តែ​ក្លាយជា​របស់​ខ្លួន​នៅ​ក្នុងឆ្នាំនេះ ។

ក្រោយ​ពី​ទទួល​រង​របួស​ដេក​លើ​គ្រែ​អស់​មួយ​រយៈ Neymar បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​ការ​ហាត់​សម ដើម្បី​ត្រៀម​ប្រកួត​បាល់ទាត់​លំដាប់​ពិភពលោក​នៅ​រុ​ស្ស៊ី ។ កីឡាករ​អាយុ​២៦​ឆ្នាំ​ម្នាក់​នេះ បាន​បង្ហាញ​ពី​មហិច្ឆតា​ចង់បាន​ពាន World Cup មក​ជូន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដែល​ខាន​លើក​ពាន​នេះ​តាំងពី​ឆ្នាំ​២០០២ ។

Neymar ប្រាប់​ថា «​អ្វី​ដែល​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​គឺ​បាល់ទាត់ ។ ពេល​នៅ​លើ​តារាង គឺជា​ពេល​ដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ ។ World Cup គឺជា​ការ​ប្រកួត​ធំ​ជាងគេ​ក្នុង​លោក ហើយ​ខ្ញុំ​ចង់​លេង​វា និង​ក្លាយជា​ជើងឯក​ក្នុង​ការ​ប្រកួត​លើក​នេះ ។ ពាន​នោះ​ត្រូវ​តែ​ជា​របស់ខ្ញុំ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នឹង​ត្រូវ​លេង​ជើង​ទី​មួយ​ក្នុង​ក្រុម E ជាមួយនឹង ស្វី​ស កូ​ស្តា​រី​កា និង​ស៊ី​ប៊ី ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ