ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ឮកូនស្រីស្រែកទ្រហោយំ ស្ទុះ​ទៅចាក់កូន​ប្រសាស្លា.ប់​ភ្លាមៗ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពី​ឪពុកក្មេក​ចាក់សម្លាប់ដោយកាំ​បិតចុងស្រូច ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូររំពេ ភូមិវាលពោធិ៍ ឃុំអន្កុងភេ…

ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពី​ឪពុកក្មេក​ចាក់សម្លាប់ដោយកាំ​បិតចុងស្រូច ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូររំពេ ភូមិវាលពោធិ៍ ឃុំអន្កុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ​បាន​ឱ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ម៉ាត់ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ​ភូមិវាលពោធិ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាតិ ខេត្តស្ទឹងត្រែង បានរងរបួសរហូត​ដល់​ស្លាប់ ក្រោយពេលឪពុកក្មេកចាក់នឹងកាំបិតចុងស្រួចជាច្រើនកាំបិត ។​ រីឯ​ជនសង្ស័យឈ្មោះកូប អែល ត្រូវជា​ឪពុកក្មេក បានរត់គេចខ្លួនក្រោយចាក់សម្លាប់​កូនប្រសារ​ស្លាប់នៅក្នុងផ្ទះ ។

យោងតាមប្រភពព័ត៌មានបាន​ឱ្យ​ដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធដែលជា​​ខែ្មរអ៊ិស្លាមដូចគ្នា រហូតនាងស្រែកទ្រហោយំ  គាប់ជួនឪពុកបង្កើតរបស់នាងត្រឡប់មកពីថ្វាយបង្គំព្រះ​វិញ បាន​​ឮសូរសំឡេង​កូនស្រីយំស្រែក ក៏​ចូលមើលនិងសួរនាំ​បង្កជាទំនាស់ពាក្យ​សម្តី​គ្នា​រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់ជា​មួយ​ដន្លងស្រី ដោយឃើញឪពុកក្មេកនិងម្តាយបង្កើតប្រវាយប្រតប់គ្នាដូច្នោះ កូនប្រសារប្រុសក៏បានចូលទៅឃាត់ ស្រាប់​តែឪពុកក្មេកយកកាំបិតចុងស្រួចចាក់ទៅលើកូនប្រសាជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង។

លោក សែម សីុថា អធិការស្រុកថាឡាបរិវ៉ាត់អោយដឹងថាជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែងលើដងខ្លួនបន្ទាប់ពី​ឪពុកក្មេកចាក់នឹងកាំបិតចុងស្រួច ដោយសារកាន់ជើងកូនស្រីខណៈឈ្លោះប្រកែកជាមួយកូនប្រសា។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ រីឯសពជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនាអ៊ិស្លាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ