ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​មិន​ភ្លេច​ទេ នូវ​មហា​គុណ​បំណាច់​របស់​បងប្អូន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល…

ខេត្ត​កំពង់​ឆ្នាំ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​ដល់​អតីត​យុទ្ធ​ជន​ចំនួន​១៥១០​នាក់ ស្នាក់​ការ​គណៈបក្ស​ប្រជាជន​ស្រុក​ទឹកផុស ។

លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​ថ្លែង​ថា ប្រមុខ​រាជរដ្ឋាភិបាល​មិន​ភ្លេច​ទេ នូវ មហា​គុណ​បំណាច់​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​បាន​លះបង់ សាច់​ស្រស់ ក្នុង​ការ​ប្រយុទ្ធ​ការពារ និង ទាមទារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ។ ថ្ងៃនេះ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​មេដាយ​ការពារ​ជាតិ​ជូន​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ជាង​១​ពាន់​នាក់ ហើយនឹង​បន្ត​ផ្តល់​បន្ត​ទៀត ឱ្យ​បាន​ដល់​អតីត​យុទ្ធ​ជន​ទាំងអស់​គ្នា ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គមេបញ្ជាការ​រង នាយសេនាធិការ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​ថ្លែង​ថា មុន​នេះ​បន្តិច​ខ្ញុំ​បាន​ជួប​លោកយាយ​ម្នាក់​បាន​និយាយ​ថា គាត់​មក​ទី​នេះ គឺ​ដើម្បី​មក​ទទួល​មេដៃ​ជំនួស​កូនប្រុស​របស់​គាត់​ដែល​បាន​ស្លាប់​ក្នុង​សមរភូមិ ពេល​កូនប្រុស​គាត់​ជា​ទាហាន​កង​យោធពលខេមរភូមិន្ទ ។ ខ្ញុំ​ស្រណោះ​ណាស់​នេះ​ហើយ​ជា​ទឹកចិត្ត​ម្តាយ​ដែល​បាន​លះបង់ កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន ដើម្បី​ការពារ​សុខ​សន្តិភាព​ជូន​ពលរដ្ឋ ។

ឯកឧត្តម​បាន​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល​មិន​ភ្លេច​ទេ នូវ​វីរភាព​របស់​បងប្អូន​ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។

ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​មេបញ្ជាការ​មេបញ្ជាការ​រង ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ដល់​អតីត​យុ​ត្តិ​ជន​ត្រូវ​ចងក្រង​ប្រវត្តិរូប​របស់​ពួក​គាត់​ទុក ជា​ឯកសារ​ទុក​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ជា​ពិសេស​សិក្សា​នុ​សិស្ស​បាន​យល់​អំពី​ការ​តស៊ូ​របស់​ពួក​គាត់ ដើម្បី​ជាតិ​នឹង​ត្រូវ​ចុះ​សុខទុក្ខ​របស់​គាត់​ដល់​មូលដ្ឋាន​ជួ​ឲ្យ​មាន​ជីវភាព​សមរម្យ​ជួយ និង​កសាង​ផ្ទះសម្បែង​មិន​ត្រូវ​បោះបង់​ចោល​ពួក​គាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ