ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុប រចនា ធ្លាយ​រូប​ឱប​ថើបស្រើបស្រាល​ជាមួយ​គូស្នេហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​កញ្ញា​ប៉ុប រចនា ភ័យ​ខ្លាច​ចំពោះ​ការ​រិះគន់​លើ​រូប​នាង បន្ទាប់​ពី​រូបភាព​អោប​ថើប​ស្រើបស្រាល​របស់​នាង​ជាមួយ​ដៃគូ​បាន​បែកធ្លាយ តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក ។ ដោយសារ​តែ​រូបភាព​ទាំងនោះ​មើលទៅ​បែប​ស្រើបស្រាល…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​កញ្ញា​ប៉ុប រចនា ភ័យ​ខ្លាច​ចំពោះ​ការ​រិះគន់​លើ​រូប​នាង បន្ទាប់​ពី​រូបភាព​អោប​ថើប​ស្រើបស្រាល​របស់​នាង​ជាមួយ​ដៃគូ​បាន​បែកធ្លាយ តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក ។

ដោយសារ​តែ​រូបភាព​ទាំងនោះ​មើលទៅ​បែប​ស្រើបស្រាល ហើយ​វា​បាន​បែកធ្លាយ​ជា​សាធារណៈ​ទៅ​ហើយ​នោះ កញ្ញា​ប៉ុប រចនា បាន​ស្នើ​សុំ​ដល់​មហាជន​យោគយល់​កុំ​រិះគន់​រូប​នាង ។

រូបភាព​ស្រើបស្រាល​របស់​កញ្ញា​ប៉ុប រចនា នោះ គឺជា​ឈុត​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​«​រនាតឯក​»​គ្រោង​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នា​ពេល​ខាង​មុខ ។

តារា​សម្តែង​កញ្ញា​ប៉ុប រចនា បាន​បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា​«​ព្រោះតែ​ខ្ញុំ​ខំ​សម្ដែង​ឱ្យ​អស់ពី​សមត្ថភាព ព្រោះ​មិន​ចង់​ឲ្យ​មាន​ពាក្យ​រិះគន់​ថា​រឿង​ខ្មែរ​សម្ដែង​មក​ឆ្គង ទើប​ខ្ញុំ​ខំប្រឹង​​សម្តែង ខំប្រឹង​លះបង់​ដើម្បី​រឿង​ភាគ​ខ្មែរ​យើង​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ ។ ខ្ញុំ​ចង់បាន​ពាក្យ​សរសើរ​និង​មិន​ចង់បាន​ពាក្យ​រិះគន់​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​ទៅ​មុខ ។ ឱ្យ​ខ្ញុំ​សូមទោស បើសិនជា​ខ្ញុំ​សម្តែង​ទៅ​មានការ​លើសលស់​មិន​សក្តិ​សមជា​ស្ត្រី​ខ្មែរ ឱ្យ​ខ្ញុំ​សូមទោស ទាំងនេះ​ជា​កាស​មែ្ត​ង​ទេ ចង់ឱ្យ​បងប្អូន​ខ្មែរ​ទាំងអស់​ជួយ​គាំទ្រ​រឿង​របស់​ខ្មែរ​ដែល​សុទ្ធតែ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ និង​ទឹកចិត្ត​របស់​កូន​ខ្មែរ​យើង​ទាំងអស់ »​។

ដោយឡែក​សម្រាប់​តារា​ប្រុស​ដែល​សម្តែង​ឈុត​ស្រើបស្រាល​ជាមួយ​កញ្ញា​ប៉ុប រចនា លោក​រ៉ា វិ​រ​: បាន​និយាយ​ថា ឈុត​ឆាក​នោះ គឺ​ប្លង់​លោក និង​តួ​ស្រី​នាង​ប៉ុប រចនា រំលេច​ឈុត​ស្រើបស្រាល​ជាមួយ​គ្នា ក្នុង​រឿង «​រនាតឯក​» ដែល​លោក និង​នាង គឺជា​គូស្នេហ៍​មួយគូ​ផង​ដែរ ក្នុង​រឿង​បន្ទាប់​ពី​តួអង្គ​ឯក​ប្រុស​ស្រី ។

លោក​រ៉ា វិ​រៈ និយាយ​ថា «​មួយ​ឆាក​ដែល​បាន​ស្ដែង​ឡើង កុំ​ថា​ឡើយ​តែ​ខ្ញុំ​ដែល​ជា​អ្នក​សម្ដែង​​មាន​អារម្មណ៍​ក្ដៅខ្លួន សូ​ម្បី​តែ​អ្នក​ថត និង​ក្រុមការងារ​ក៏​ពិបាក​ទប់​អារម្មណ៍​ផង​ដែរ ដោយសារ​តែ​ក្នុង​ឈុត​នោះ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ថើប​ផ្អឹប និង​ញក់ញី​ស្ទើរ​សព្វ​សាច់​របស់​តួ​ស្រី ស្របគ្នា​ដែល​រចនា ក៏​ស្រស់​ស្អាត​ខ្លាំង ឃើញ​ហើយ​ចង់​គ្រឺ​ត​នោះ​ផង »​។

លោក​រ៉ា វិ​រៈ ឲ្យ​ដឹង​ថា​រឿង​«​រនាតឯក​»​ដែល​លោក​សម្ដែង​ជា​តួ​កាច និង​មាន​ឈុត​ស្រើប​ស្រាល​រាប់​មិន​អស់​ជាមួយ​តារា​ស្រី​ប៉ុប រចនា នេះ គឺជា​រឿង​មួយ​ដែល​លោក​យល់​ថា​នឹង​ធ្វើ​ឲ្យ​លោក​កាន់តែ​លេចធ្លោ ជា​ពិសេស​ក្នុង​ពេល​ដែល​ឈុត​ឆាក​ក្នុង​រឿង​នេះ​ទើបតែ​បាន​ទម្លាយ​ចេញ ក៏​មានការ​ចាប់អារម្មណ៍​ទៅ​ហើយ ។

ដោយសារ​រូប​សម្រស់​ស្រស់​ស្អាត​រួម​ជាមួយនឹង​សមត្ថភាព​ផង​នោះ​បាន​ធ្វើ​ឱ្យ​ស្រី​ស្អាត ប៉ុប រចនា កាន់តែ​មាន​ទីផ្សារ​ការងារ​រីក​ទូលាយ​ជាង​មុន ។ ប៉ុប រចនា ត្រូវ​មហាជន​មួយ​ចំនួន​ប្រដូច​នាង​ថា​មាន​ទម្រង់​មុខ​ស្រ​ដៀង​ទៅ​នឹង​តារា​សម្តែង​ថៃ Kimberly ។ ប៉ុប រចនា ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជិត​បី​ឆ្នាំ​ហើយ ។ ឆ្លងកាត់​ពេលវេលា​ប៉ុន្មាន​ឆ្នាំ​នេះ ប្រជាប្រិយភាព​របស់​នាង​រចនា កាន់តែ​លូត​ឡើងជា​លំដាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ