ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ព្រៃ.ផ្សៃខ្លាំងណាស់… ​ចង់រក្សាជីវិត​ខំរត់ចូល​ក្រោ​ម​​ឡាន នៅ​តែ​​មិន​​មេត្តា​ទៀត​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​ថៅកែ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​យីហោ​ «​ជី​ង​ថា​យ​» បាន​ត្រូវខ្មាន់កាំភ្លើង​បិទមុខ​ភ្ជង់​និង​បាញ់ប្រហារ​ បណ្តាលឱ្យ​ដួល​ស្លាប់​ក្រោម​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់ខ្លួន ពេល​ព្យាយាម​រត់​គេច​ពី​ចុង​កាណុង​របស់ឃាតករ ។ ហេតុការណ៍​នេះ បាន​កើតឡើងកាលពី​វេលា​ម៉ោង​៧…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​ថៅកែ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​យីហោ​ «​ជី​ង​ថា​យ​» បាន​ត្រូវខ្មាន់កាំភ្លើង​បិទមុខ​ភ្ជង់​និង​បាញ់ប្រហារ​ បណ្តាលឱ្យ​ដួល​ស្លាប់​ក្រោម​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់ខ្លួន ពេល​ព្យាយាម​រត់​គេច​ពី​ចុង​កាណុង​របស់ឃាតករ ។ ហេតុការណ៍​នេះ បាន​កើតឡើងកាលពី​វេលា​ម៉ោង​៧ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ដល់ ហើយ​ព័ទ្ធ​ខ្សែការពារ​កន្លែង​កើតហេតុ រហូត​ដល់​ព្រឹក​ឡើង​ទើប​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។ នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ឧសភា សមត្ថកិច្ច​នគរ​បាល​ខេត្ត​ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ឌ្ឍី ស្នងការរង បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​ធ្វើ​កោស​ល្យ​វិច័យ ហើយ​​បាន​រក​ឃើញ​សម្បក​គ្រាប់អាកា​៤៧​ចំនួន៣ ។ ជន​រង​គ្រោះ​ដែល​ជា​ថៅកែ​សិប្បកម្ម​ខាងលើ​ ឈ្មោះ ប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ត្រូវ​ឃាតករ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ គឺ​ត្រូវ​ពោះ​២​គ្រាប់ ​និង​ក្រោម​ក្លៀក​ខាង​ឆ្វេង​១​គ្រាប់ ។

ដោយឡែក​ នៅ​​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែ​រ នៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​​ខាងត្បូង​ផ្ទះ​ជន​រង​គ្រោះ គេ​​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​សពណ៌​ស្លែ​-​ក្រហម ផ្តួល​ចោល​ក្បែរ​ភ្លឺស្រែ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ម៉ូតូ​របស់​ជន​ដៃដល់​ ព្រោះ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ឆ្លុះ​កង្កែប​យប់​បានឱ្យ​ដឹង​ថា ពួក​គាត់​បានឃើញ​ម៉ូតូ​នេះ​ចោល​តាំងពី​យប់​មក​ម្លេ៉ះ ។ សមត្ថកិច្ច​បាន​ឆែក​ក្រោម​កែបម៉ូតូ​ឃើញ​មាន​បាយ​១​កញ្ចប់ ចំណែក​សាំង​ម៉ូតូ​នៅ​ពេញ ហើយ​នៅ​ប្រមាណ​១០​ម៉ែត្រ​ពី​ម៉ូតូ ឃើញ​ការុង ពណ៌.​ស​១ ​ដែល​នៅ​ក្នុង​នោះ ​មាន​គ្រាប់កាំភ្លើង​អាកា​៤៧ មិន​ទាន់​បាញ់​ចំនួន​៤​គ្រាប់ ។  តាម​ការ​សង្ស័យ ការុង​.ស​នោះ​គឺជា​ការុង​ច្រក​កាំភ្លើង​ សម្រាប់​យក​មក​ធ្វើ​សកម្មភាព​បាញ់ប្រហារ ដែលនេះ​ជា​ការ​គ្រោងទុក ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​បាន​ផ្តួល​ចោល ដោយសារ​តែ​ខ្មាន់កាំភ្លើង​ ជា​ឃាតករ​នោះ​មាន​ការ​ស្លន់ស្លោ ខណៈ​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ភ្លឺ​ស្រែ​​ដួល ក៏​រត់គេច​ដោយ​ថ្មើរជើង​បាត់​ទៅ ។

តាម​សេចក្តីសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​​ថា អំពើ​បាញ់​សម្លាប់​នេះ​ ជា​គំនុំ​ច្រើន​ជាង​​អំពើ​ប្លន់ ព្រោះ​ខ្សែ​.ក​ និង​ចិញ្ចៀន​របស់​ជន​រង​គ្រោះ ​ដែល​ពាក់​ជាប់​នឹង​ខ្លួន​មិន​បាន​បាត់បង់​ទៅ​ណា​
ទេ ។ រីឯ​ជន​ដៃដល់​ គឺ​មក​ពី​ចម្ងាយ ព្រោះ​មាន​បាយ​និង​ចាក់​សាំង​ពេញ​ម៉ូតូ​ត្រៀម​ជា​ស្រេច ក្នុង​គោលបំណង​សម្រាប់​រត់គេច​ខ្លួន ។ ប៉ុន្តែ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​​រួច ដោយសារ​មិន​ស្គាល់​ភូមិសាស្ត្រ ជិះ​ម៉ូតូ​កាត់​តាម​ភ្លឺស្រែ​អស់​ផ្លូវ និង​ដួល​ចូល​ស្រែ ទើប​ទុក​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន​តែ​ម្តង ។ ទោះបីជា​បែប​ណា ឃាតករ​ដែល​បិទមុខ​មាន​ន័យ​ថា អាច​ជា​មនុស្ស​ស្គាល់គ្នា​ផង​ដែរ ។

ចំណែក​ឈ្មោះ ហឿ​ន ម៉េ​ង​ហាក់ អាយុ​១៦​ឆ្នាំ ជា​ចៅប្រុស​ជន​រង​គ្រោះ​និយាយ​ថា មុន​ពេល​កើត​ហេ​ត ុ​ជីតា​របស់​ខ្លួន​ដើរមក​ពី​រោង​សិប្បកម្ម​ទឹកបរិសុទ្ធ​ ឆ្លងថ្នល់​សំដៅ​មក​ផ្ទះ ។ ខណៈនោះ ស្រាប់តែ​មាន​ជន​ម្នាក់​បិទ​មុខ​ទុក​តែ​ប្រឡង់​​ភ្នែក ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ដើរមក​ភ្ជង់​កាំភ្លើង​ដាក់​ជីតា​របស់​ខ្លួន​ពីក្រោយ ។ លុះ​នៅ​ពេល​មក​ដល់​មុខ​ផ្ទះ ជីតា​បាន​ស្រែក​ប្រាប់​ពួក​គេ​ជា​ចៅ​ៗ៣​នាក់ ​ដែល​កំពុង​រៀប​ទឹកបរិសុទ្ធ​នៅ​លើ​រថយន្ត​ឱ្យទៅ​យក​លុយ​មក​ឱ្យ​ជនបិទមុខ​ប្រដាប់​អាវុធ​នេះ ។ ភ្លាម​នោះ ​រូបគេ​ជា​ចៅ​បាន​សួរ​វិញ​ថា តា​ជំពាក់​លុយ​អ្នក​ណា លុះ​ពេល​ក្រឡេក​ភ្នែក​ទៅ ក៏​ឃើញ​ជន​នោះ​យក​កាំភ្លើង​ភ្ជង់​តា​របស់​ខ្លួន​ជាប់​ពីក្រោយ ។

ចៅប្រុស​រូប​នេះ​ និយាយ​រៀបរាប់​ទៀត​ថា ពេល​នោះ​រូបគេ​បាន​លើក​ទូរស័ព្ទ​ប្រុង​និយាយ តែ​ត្រូវ​ជន​បិទមុខ​នោះ​ស្រែ​កថា​ «​បើ​ហ៊ាន​ប្រើ​ទូរ​សព្ទ័ អញ​បាញ់​ឱ្យ​ងាប់​ទាំងអស់​គ្នា​» ។ ភ្លាម​ៗនោះ​ដែរ ក្នុង​ពេល​ដែល​ជនបិទមុខ​ បែរ​​កាណុង​កាំភ្លើង​មក​ភ្ជង់​រូបគេ​ដែល​នៅ​លើ​រថយន្ត ជីតា​បាន​រត់គេច​ចូល​ក្នុងផ្ទះ ក៏​ត្រូវ​ជន​ជា​ឃាតករ​​ដេញ​តាម​បាញ់​ពីក្រោយ​ចំនួន​៣​គ្រាប់​ត្រូវ​ដួល​ស្លាប់​នៅ​ក្រោម​រថយន្ត​ដឹក​ទឹកបរិសុទ្ធ ។ ពេល​ឃើញ​​សភាព​គួរ​ឲ្យ​ភ័យរន្ធត់​នេះ ពួក​គេ​ជា​ចៅ​ៗ​ទាំង​៣​នាក់ បាន​នាំ​គ្នា​លោត​ចុះ​ពី​រថយន្ត រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ព្រោះ​ខ្លាច​ជន​នោះ​បាញ់​សម្លាប់ ។

នគរបាល​ស្រុក​ទឹកផុស​បាន​ស្រង់​សម្តី​សាក្សីឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារដោយ​កាំ​ភ្លើង​អាកា​៤៧​ហើយ ជន​នេះ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​​តាម​ផ្លូវជាតិ​ទៅ​ទិស​ខាងកើត​បាត់​ទៅ ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ ពេល​គេច​ពី​កន្លែង​កើតហេតុ​បាន​បន្តិច ជនល្មើស​បាន​គេច​ពី​ថ្នល់ជាតិ ហើយ​ជិះ​ម៉ូតូ​តាម​ភ្លឺស្រែ​ទៅ​ត្បូង​វិញ លុះដល់​ផ្លូវ​ទាល់​ទើប​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ