ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ខ្នោះ​ជនសង្ស័យ​៣​នាក់ ខណៈ​រក​ឃើញ​ថ្នាំ​ញៀន​៧៥​កញ្ចប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដោយ​មានការ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧ​ត្ថ​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដោយ​មានការ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧ​ត្ថ​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តរ​បន្ទាប់ រួម​នឹង​ថ្នាំ​ញៀន​៧៥​កញ្ចប់ មាន​មួយ​កញ្ចប់​ធំ និង​កញ្ចប់​តូច​៧៤​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ ព្រហស្បតិ៍ ០៣​កើត ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល នៅ​ចំណុច​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ ទី​០១,​ឈ្មោះ ហួត ហ៊ី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តុ​ការ ទីលំនៅ​ភូមិ អម្ពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល រយៈពេល​០១​ឆ្នាំ ពី​បទ ជួញដូរ​គ្រឿងញៀន​) ទី​០២,​ឈ្មោះ មន គង្គា ហៅ​តុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល រយៈពេល​០១​ខែ​កន្លះ ពី​បទ​ជួញដូរ​គ្រឿងញៀន​)។

  ទី​០៣,​ឈ្មោះ ស្រ៊​ន ទិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​០៤,​ឈ្មោះ សំ គុន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​គោក​អ​ណ្តែ​ក ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល (​គេចខ្លួន​)​។ លោក​អធិការ​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ដោយ​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ​ថា មានឈ្មោះ ហួត ហ៊ី​ម កំពុង​ប្រើប្រាស់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) នៅ​ភូមិ​អម្ពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ហួត ហ៊ី​ម មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ឈ្មោះ ហួត ហ៊ី​ម បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ពី​ឈ្មោះ តុល នៅ​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ជា​ច្រើន​ដង និង​ទិញ​ពី​ក្មេង​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ដើម្បី​យក​មក​ប្រើប្រាស់​(​ជក់​)​។

នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ ខែ​ឆ្នាំ​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ នៅ​បន្ទប់​ឈ្មោះ មន គង្គា ហៅ​តុល នៅ​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៤៥​កញ្ចប់ (​ធំ​០១​កញ្ចប់ និង​តូច​៤៤​កញ្ចប់​) នៅ​ខ្លួន​ឈ្មោះ មន គង្គា ហៅ​តុល នឹង​នៅ​ខ្លួន​ឈ្មោះ ស្រ៊​ន ទិ ចំនួន​០៥​កញ្ចប់​តូច​ទៀត រួច​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​ពីរ​នាក់ បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​ក្រាំង​យ៉ូ​វ​ដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ មន គង្គា ហៅ​តុល បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ តម្លៃ​១៥០​ដុល្លារ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​វាល​ខ្សាច់ រាជធានី​ភ្នំពេញ ដើម្បី​វេច​ខ្ចប់​លក់​បន្ដ​។ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ទទួល​បានការ​ឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាត​ឲ្យ​បន្ដ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ សំ គុន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​គោក​អ​ណ្តែ​ក ឃុំ​ស្អាង​ភ្នំ បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២៥​កញ្ចប់​តូច​។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ សំ គុន បាន​គេចខ្លួន​បាត់​មុន​សមត្ថកិច្ច​ទៅ​ដល់​៕


https://youtu.be/s-lNDDXwQGI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ