ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ​ក្មេង​ស្រី​ណាស់ ត្រូវ​ឪពុកចុង​ចាប់រំលោ.ភ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សលា​ដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សលា​ដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ឪពុក​រំលោភ​កូនចុង នៅ​ក្នុង​ចេតិយ ដាក់​ពន្ធន​គារ​បណ្តោះអាសន្ន ពី​បទ​”​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី ប្រាំពី​(៧)​ឆ្នាំ ទៅ​ដប់​ប្រាំ​(១៥)​ឆ្នាំ​។ ជន​ត្រូវ​ចោទ​មានឈ្មោះ ហង្ស វ៉​ន ហៅ​តួ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ (​ជ​.​ម​.​ត​) ភេទ​ស្រី អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ចុងឆ្នាំ​២០១៧ ជនសង្ស័យ និង​ប្រពន្ធ​មានកូន​បង្កើត និង​កូនចុង​បាន​នាំ​គ្នា​ទៅ​ដើរ​រើស អេ​ត​ចាយ​នៅ​ក្រុងភ្នំពេញ​ជិត​វត្ត​មហាមន្ត្រី ឆ្លៀតពេល​ដែល​ប្រពន្ធ​ដើរ​រើស​អេ​ត​ចាយ​បាត់ ជនសង្ស័យ​ដែល​ជា​ឪពុកចុង​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ក្នុង​ចេតិយ​ក្នុង​វត្ត​មហាមន្ត្រី​ហើយ​បាន​ចាប់​ស្រាតខោ​ក្មេង​ស្រី​រង​គ្រោះ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ បាន​ចំនួន​០១​លើក​រហូត​បាន​សម្រេច និង​បាន​គំរាម​មិន​ឲ្យ​ប្រាប់​ម្តាយ​ទេ​។ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​យប់ មុន​ចូល​ឆ្នាំ​ខ្មែរ ជនសង្ស័យ​បាន​នាំ​ជន​រង​គ្រោះជា​កូនចុង​ដើរទៅ​ក្បែរ​ផ្ទះ​ចាស់​ដែល​គេ​ធ្វើ​ទុក​ចោល នៅ​ក្បែរ​ព្រៃ​ខាងក្រោយ​ភូមិ ហើយ​បាន​និយាយ​លួងលោម​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ បាន​សម្រេច​ម្តងទៀត​។

លុះ​មក​ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ជាង​៨​យប់ ឆ្លៀតពេល​ដែល​ប្រពន្ធ​មិន​នៅផ្ទះ​ដើរទៅ​មើល​គេ​លេងបៀរ​បាត់ ជនសង្ស័យ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ខ្លួន ហើយ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដេក​លើ​គ្រែ​ជាមួយ​ប្អូន​ៗ​ខ្លួន​បាន​ស្ទាបអង្អែល ហើយ​ចាប់​ស្រាតខោ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បាន​សម្រេច​ម្តងទៀត​។ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​លាងចាន​ឲ្យ​ឈ្មោះ ផា​ន់ ល​ក្ខិ​ណា ភេទ​ស្រី នៅ​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ខ្លួន​ក៏​បាន​និយាយ​រៀបរាប់​ប្រាប់​ឈ្មោះ ផា​ន់ ល​ក្ខិ​ណា ពី​សកម្មភាព​ឪពុកចុង​ឈ្មោះ ហង្ស វ៉​ន​ហៅ​តួ ចាប់រំលោភ​ខ្លួន​បាន​សម្រេច​ចំនួន​៣​ដង​។ បន្ទាប់​មក​ឈ្មោះ ផា​ន់ ល​ក្ខិ​ណា ដែល​ជា​អ្នក​ជិតខាង​ក៏​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ ហើយ​មក​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ