ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​តវ៉ា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេមត់​នឹង​ទទួល​បាន​ដី​ថ្មីកាន់កា.ប់​ស្របច្បាប់ក្រោយធ្វើជំរឿនច្បាស់លាស់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្ត និង​ព​ន្លឿ​ន​ការ​ធ្វើ​ជំរឿន​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ជា​ក្រុម​អ្នត​វ៉ា​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​មេមត់​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​មាន​ផែនការ​បែក​ចែក​ដី​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឲ្យ​ពួក​គាត់​បាន​កាន់កាប់​តាម​ចំនួន​សម​ស្រប និង​ស្របច្បាប់ ។ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត លោក កៅ…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្ត និង​ព​ន្លឿ​ន​ការ​ធ្វើ​ជំរឿន​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ជា​ក្រុម​អ្នត​វ៉ា​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​មេមត់​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​មាន​ផែនការ​បែក​ចែក​ដី​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឲ្យ​ពួក​គាត់​បាន​កាន់កាប់​តាម​ចំនួន​សម​ស្រប និង​ស្របច្បាប់ ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត លោក កៅ ម៉ា​ឌី​ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ឧសភា នេះ​ថា ការ​ជំរឿន​បញ្ជី​ឈ្មោះ​នោះ​គឺ​អាជ្ញាធរ​ជំនាញ និង ធ្វើ​យ៉ាង​ច្បាស់លាស់​លើ​ពលរដ្ឋ​ដល់ទី​តាំង​លំនៅ​អចិន្ត្រៃយ​របស់​ពួក​គាត់​ដែល​មក​ពី​តាម​បណ្តា​តំបន់​ផ្សេង​ៗ​ស្ទើរ​គ្រប់​ខេត្ត​ថា ពួក​គាត់​ពិតជា​គ្មាន​ដី​ពិតប្រាកដ​ឬ​យ៉ាងណា ។

ក្រុម​មន្ត្រី​និយាយ​ថា ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​មេមត់​មា​នទី​តាំងនៅ​ស្រុក​ស្នួល ខេត្តក្រចេះ កន្លង​មក​គឺ​មាន​ចំនួន​តែ​ជាង​២០០​គ្រួសារ​នោះ​ទេ ហើយ​ពលរដ្ឋ​ទាំងនោះ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ចំណាកស្រុក ។ តែ​ក្រោយ​ពី​អាជ្ញា​ធរមាន​ផែនការ​ធ្វើ​ជំរឿន​ស្ថិតិ​របស់​របស់​ពួក​គាត់​គឺ​ចំនួន​បាន​កើនឡើង​រហូត​ដល់​ទៅ​ជាង​១០០០​គ្រួសារ ។ តែ​យ៉ាងណា​មន្ត្រី​ជំនាញ​នឹង​ព​ន្លឿ​ន​ការ​ធ្វើ​ស្ថិត​ពលរដ្ឋ​ចំនួន​ជាង​២​រយ​គ្រួសារ​ដែល​ធ្លាប់​បាន​ផ្ទុះ​បាតុភាព​ការ​តវ៉ា​កាលពី​លើក​មុន ។

ការ​លើក​ឡើង​ដោយ​បញ្ជាក់​ពី​គោល​ជំហរ​របស់​អាជ្ញាធរ​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​លើ​ជំហរ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​-​ស្រុក និង​មន្ទីរ​ពាក់ ព័ន្ធ​ក្នុង​ខេត្ត​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ជា​ក្រុម​អ្នក​តវ៉ា​មាន​ចំនួន​ជាង​៥០០​នាក់​នៅ​ក្នុង​សាលាស្រុក​ស្នួល កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ ។

ករណី​វិវាទ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​រយៈពេល​ជា​ច្រើន​ឆ្នាំទៅ​ហើយ​នោះ​រវាង​ពលរដ្ឋ ចំណាកស្រុក​ដែល​ជា​ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​គ្រួសារ​ក្នុង​ចេតនា​ចូល​ទៅ​កាប់​ឆ្កា​រើ​រាន​ដី​ព្រៃរបស់​ក្រុមហ៊ុន​មេមត់​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល​ខេត្តក្រចេះ យក​មក​កាន់កាប់​ដោយ​ខុសច្បាប់ ។

ករណី​វិវាទ​ដ៏​រ៉ាំ​រៃ​នេះ​បាន​កើតជា​រឿង​ចម្រូង​សម្រាស់​ឥត​ឈប់​ឈរ​ជា​ច្រើន ឆ្នាំ​ខណៈ​ដែល​ចំនួន​ពលរដ្ឋ​ចំណាកស្រុក​បាន​មក​តវ៉ា​ទាមទារ​សិទ្ធ​កាន់កាប់​ដី​ព្រៃរបស់​ក្រុមហ៊ុន​កាន់តែ​មាន​ចំនួន​កើនឡើង​ហើយ​បើ​ទោះបីជា​មានការ​ចុះ​ទៅ​សម្របសម្រួល​ពី​អាជ្ញាធរ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ការ​ដោះស្រាយ​នៅ​មិន​ធូរស្បើយ ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ទាំងនេះ​គឺជា​ក្រុម​អ្នក​ដើរ​តវ៉ា​ទាមទារ​ដីធ្លី​ដែល​ពួក​គាត់ ធ្លាប់​បាន​ដើរ​ដាក់​ញ​តិ្ត​ទាមទារ​គ្រប់​ទីកន្លែង​ពិសេស​នៅ​រាជ​ធានា​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រ​ធា​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តក្រចេះ​លោក កៅ ម៉ា​ឌី​ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​បាន​កាត់​ដី​ពី​ក្រុមហ៊ុន​ជាង​៣​ពាន់​ហិ​កតា​ទុក​សម្រាប់​បែក​ចែង​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ ហើយ​អាជ្ញាធរ និង​បន្ត​រក​ទីតាំង​ដី​ឲ្យ​បាន​សម​ស្រប​បែក​ជូន​ទៅ​ពួក​គាត់ បន្ថែម​ទៀត ក្រោយ​ពី​បាន​ធ្វើ​ជំរឿន​ពួក​គាត់​បាន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ