ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងចិនញ៉ែសង្សារ​ មក​​សុខ​ចិត្ត​ស្លា.ប់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ទាំង​វ័យក្មេង​ បន្ទាប់​ពី​នាង​ជា​សង្សារ​​ដឹក​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង ខណៈ​ផ្ទុះ​ជម្លោះ​ជាមួយ​ជនជាតិ​ចិន​ ដែល​រាំ​ជាមួយ​នាង​ជា​សង្សារ ។ ហេតុការណ៍​ចងក.​នេះ​ កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ទាំង​វ័យក្មេង​ បន្ទាប់​ពី​នាង​ជា​សង្សារ​​ដឹក​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង ខណៈ​ផ្ទុះ​ជម្លោះ​ជាមួយ​ជនជាតិ​ចិន​ ដែល​រាំ​ជាមួយ​នាង​ជា​សង្សារ ។ ហេតុការណ៍​ចងក.​នេះ​ កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ឧសភា កន្លងមក​ ។

បុរស​វ័យក្មេង​រូប​នេះ​ ឈ្មោះ ញ៉ា​ញ់ ពិសិដ្ឋ ជាបុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ បុរស​នេះ ​បាន​ចង.ក​នឹង​អាវ​ដៃវែង ពណ៌​.ស ភ្ជាប់​ទៅ​​នឹង​ចម្រឹង​បង្អួច​បន្ទប់​លេខ០៦៩ នៃ​ជាន់​ទី​៤ ហើយ​ត្រូវ​នាង​ជា​សង្សារ​ឃើញ ក៏​ស្ទុះ​ទៅ​ជួយ​ដែរ តែ​ជា​អកុសល ​គេ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

យោង​តាម​​កំណត់ហេតុ​សួរនាំ​របស់​សមត្ថកិច្ច​ឈ្មោះ ឱ​ក សុវណ្ណ​នី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​កាស៊ី​ណូ​ធ្វើការ​ជុំ​គ្នា​ជាមួយ​ជន​រង​គ្រោះ ហើយ​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ប្រាប់​ថា ជន​រង​គ្រោះ​ស្រឡាញ់​នាង​ជិត​៤​ខែ​ហើយ ។ មុន​ពេល​កើតហេតុ​ នាង​និង​សង្សារ​រូប​នេះ ​រួម​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ទៅ​ហូប​អាហារ​នៅ​ចំណុច​ហា​យ​សូ លើ​អគារ​១៨​ជាន់ នៃ​កាស៊ីណូ បន្ទាប់​មក​ក៏​បន្ត​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លិប​កម្សាន្ត​ថា​ច់​ដោ​ន ។ អ្វី​ដែល​កើត​ចេញ​ជា​បញ្ហា ​គឺ​ទាំង​ការ​ផឹកស៊ី​នៅ​ក្នុង​អគារ​១៨​ជាន់​នោះ នាង​បាន​ជួប​មិត្តភក្តិ​ប្រុស​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន ។

នាង​បន្ត​ថា ការ​ជួប​មិត្ត​ប្រុស​ជនជាតិ​ចិន​ជាលើក​ទី​២​នោះ បុរស​ចិន​ក៏​បាន​ទាញ​ដៃ​នាង​រាំ​លេង
កម្សាន្ត ស្រាប់តែ​សង្សារ​នាង​ រករឿង​ប៊ិះ​វាយតប់​គ្នា​ក្នុង​ក្លិប ។ ដោយ​ខ្លាច​មានរឿង​កើតឡើង នាង
ក៏​​លួងលោម​សង្សារ​ឱ្យមក​បន្ទប់​ជួល​វិញ ដោយនាង​ជា​អ្នក​បើក​ម៉ូតូ ។ នៅ​តាម​ផ្លូវ​ពួក​នាង​បានឈ្លោះ​​ប្រកែក​គ្នា ​រហូត​មក​ដល់​បន្ទប់​ជួល ទំនងជា​ខឹង​នឹង​ជនជាតិ​ចិន​នោះ​ខ្លាំង ។ ពេល​មក​ដល់​បន្ទប់​សង្សារ​នាង​មិន​ទាន់​ចូល​សម្រាន្ត​ទេ បាន​យំ​ខ្សឹកខ្សួល​ហាក់​ខឹង​ខ្លាំង​ណាស់ ចំណែក​នាង​ក៏​ទៅ​បន្ទប់​របស់​ខ្លួន​នៅ​ជាន់​ទី​
២ ។ លុះ​១​ម៉ោង​ក្រោយមក នាង​សង្ស័យ​ខ្លាច​កើតមាន​បញ្ហា​អ្វីមួយ​ក៏​ទៅ​មើល ស្រាប់តែ​ឃើញ​សង្សារ​នាង​ចងក ក៏​ស្ទុះ​ទៅ​ត្រកង​លើកដាក់​លើ​ឥដ្ឋការ៉ូ បន្ទាប់​មក​ហៅ​មិត្តភក្តិ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​គ្លីនិក ។ នាង​ថា ដោយ​ឃើញ​អ​ការ​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​នៅ​គ្លីនិក​នោះ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ និង​បាន​ណែនាំ​ឱ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ជា​អកុសល​ពេល​ទៅ​ដល់ទី​នោះ​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​តាម​បច្ចេកទេស​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​ជំនាញ​ សហការជាមួយ​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោស​ល្យ​វិច័យ​លើ​រាង​កាយ​សព ជា​លទ្ធផល​រកឃើញ​ថា ជន​រង​គ្រោះ​បាន​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ