ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​​​បង្ហូរ​ឈាមគ្នា​យ៉ាង​​ខ្លាំងក្លា ស្លា.ប់​៤៤​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ប្រភព​យោធា​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា​ ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១០​នាក់ ​និង​ពួក​តា​លី​បង់​៤៤​នាក់​បាន​​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​១៥ ​មកថ្ងៃ​ទី​​១៦ ​ឧសភា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ប្រភព​យោធា​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា​ ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១០​នាក់ ​និង​ពួក​តា​លី​បង់​៤៤​នាក់​បាន​​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​១៥ ​មកថ្ងៃ​ទី​​១៦ ​ឧសភា ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ស្រុក​៤ ​នៃ​ខេត្ត​ GHAZNI ​ភាគ​ខាងកើត​ប្រទេស​។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ពេល​ពួក​តា​លី​បង់ ធ្វើការ​វាយប្រហារ​ធំ​មួយ ដែល​មានការ​សម្រប​សម្រួល​គ្នា​ប្រឆាំង​បណ្ដា​ប៉ុស្តិ៍​ការពារ​សន្តិសុខ នៃ​ស្រុក​អាន​ដា ហ្ស៊ី​ឡាន ហ្សា​ណា​ខាន់ ​និង​ហ្សា​ហ្គា​តូ ស្ថិត​នៅ​ជុំវិញ​ទីក្រុង ​GHAZNI​ ទីប្រជុំជន​នៃ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​។ ​

ឧត្ដមសេនីយ៍​ SHOHUOR GUL មេបញ្ជាការ​យោធា​ដែល​បោះទ័ព​នៅ​តំបន់​នោះ​អះអាង​ថា កង​ទាហាន ​និង​ប៉ូលិស​របស់​យើង​វាយ​តបត​វិញ ចំពោះ​ពួក​ឈ្លានពាន​រួច​​តាម​ព័ត៌​មាន​​ដំបូង​ៗ​ថា ពួក​តា​លី​បង់​៤៤​នាក់​ស្លាប់ ​ក្នុង​នោះ​មាន​បណ្ដា​មេបញ្ជាការ​របស់​ពួក​គេ ហើយ​ពួក​តា​លី​បង់​៨​នាក់​ទៀត​រង​របួស​។ ​ការ​ប៉ះទង្គិច​គ្នា​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៦​ឧសភា ​ខណៈ​សភាពការណ៍ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងកម្លាំង​សន្តិសុខ​។

ពួក​តា​លី​បង់​បាន​បង្កើន​ការ​វាយប្រហារ ប្រឆាំង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ទូ​ទាំង​​ប្រទេស ក្រោយ​ប្រកាស​បើក​ការ​វាយលុក​ប្រចាំឆ្នាំ របស់​ពួក​គេ​កាលពី​ថ្ងៃ​ទិ​២៥ ​មេ​សា​។

ថ្ងៃ​ទី​១៥ ​ឧសភា ​ជន​ស៊ី​វិល​យ៉ាងតិច​៥​នាក់ ទាហាន​២៥​នាក់​ និង​ពួក​តា​លី​បង់​ជិត​៣០០​នាក់​ស្លាប់ ក្នុង​ការ​វាយប្រហារ​ធំ​មួយ​របស់​ពួក​តា​លី​បង់ ប្រឆាំង​ទីក្រុង​ហ្វា​រា​ហ៍​ទីប្រជុំជន​នៃ​ខេត្ត​មានឈ្មោះ​ដួច​គ្នា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ