ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ត្រួតពិនិត្យ​ធ្វើតេស្ត​បឋម​រឹបអូស​បាន​មិន​ចេះ​តិច

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្តតាកែវ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​តាម​សាលារៀន​នានា​មាន​វិទ្យាល័យ​សម្តេច ជា…

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្តតាកែវ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​តាម​សាលារៀន​នានា​មាន​វិទ្យាល័យ​សម្តេច ជា ស៊ី​ម តាកែវ និង​សាលា​បឋម​សិក្សារ អនុ​វិទ្យាល័យ វិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យ កោះសន្តិភាព យើង​ដឹង​ថា ជា​លទ្ធ​ផល​ដែល​យើង​ចុះ​មក​ត្រួតពិនិត្យ​នេះ​រួម​មាន បាន​ធ្វើតេស្ត​បឋម​លើ​សាច់​ប្រហិត ត្រី ក្តាម បង្គារ សាច់​​គោ និង​រឹបអូស​ទំនិញ​ហួស​កាលបរិច្ឆេទ​រួម​មាន ៖ ទឹកក្រូច​កូ​កា​១៤​ដប​ធំ​, គ្រាប់​ផ្កា ឈូក​រត្ន​ចំនួន​​៥៨​កញ្ចប់​, នំ​កញ្ចប់​ស្រួយ​ក្មេង​ចំនួន​១៦​ប្រអប់ ក្រោយ​ពី​រឹបអូស​រួច​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ផង​ដែរ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​នៅ​ពេល​ទិញ​ម្ហូប ឬ​ចំណីអាហារ​គ្រប់​ប្រភេទ សូម​មេត្តា​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ដ្ឋ​ចត់​បំផុត ព្រោះតែ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​អាជីវករ​មួយ​ចំនួន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​បាន​លក់​ចំណី អាហា ឬ​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ​ដោយ​មាន​សារធាតុ​គីមី ហើយ​ចំណីអាហារ ឬ​បន្លែ​ផ្លែ​ឈើ​ទាំងនោះ​នៅ​ពេល​យើង​យក​ទៅ​ទទួល​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​បំផុត​ដូច្នេះ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​លើ​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ