ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់​សម្លា.ប់​ថៅកែ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ សង្ស័យ​ជា​ករណី​គំនុំ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ថៅកែ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ម្នាក់ ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បិទមុខ​ភ្ជុង់ និង​បាញ់​សម្លាប់​បណ្តាល​ឲ្យ​ដួល​ស្លាប់ ក្រោម​រថយន្ត​ដឹក​ទឹក​សុទ្ធ​របស់​ខ្លួន ខណៈ​ជន​រង​គ្រោះ​ព្យាយាម​រត់គេច​ពី​កាណុង​កាំភ្លើង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ថៅកែ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ម្នាក់ ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បិទមុខ​ភ្ជុង់ និង​បាញ់​សម្លាប់​បណ្តាល​ឲ្យ​ដួល​ស្លាប់ ក្រោម​រថយន្ត​ដឹក​ទឹក​សុទ្ធ​របស់​ខ្លួន ខណៈ​ជន​រង​គ្រោះ​ព្យាយាម​រត់គេច​ពី​កាណុង​កាំភ្លើង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ដល់ ហើយ​បាន​ព័ទ្ធ​ខ្យែ​ការពារ​កន្លែង​កើតហេតុ​រង់ចាំ​ព្រឹក​ឡើង​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ឌ្ឍី ស្នងការ​រង នគរបាល​ខេត្ត​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។ ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់ AK.47 ចំនួន​៣​គ្រាប់ ។

ចំណែក​​សព​ជន​រង​គ្រោះមាន​ឈ្មោះ ប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ជា​ថៅកែ​សិប្បកម្ម​ទឹក​សុទ្ធ ដោយលើសពសមត្ថកិច្ច​ឃើញ​ត្រូវ​គ្រាប់​ចំនួន​៣​គ្រាប់​ដែរ គឺ​ពោះ​២​គ្រាប់ និង​ក្រោម​ក្លៀក​ខាងឆ្វេង​១​គ្រាប់ ។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ខាងត្បូង​ផ្ទះ​ជន​រង​គ្រោះ គេ​ឃើញ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស ពណ៌ ស្លែ​ក្រហម​១​គ្រឿង​ចោល​កណ្តាល​វាលស្រែ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ម៉ូតូ​របស់​ជន​ដៃដល់ ព្រោះ​តាម​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ អ្នក​ឆ្លុះ​កង្កែប​ថា បានឃើញ​ម៉ូតូ​នេះ​ចោល​តាំងពី​យប់​មក​ម្ល៉េះ ។
សមត្ថកិច្ច​បាន​ឆែក​ក្រោម​កែបម៉ូតូ ឃើញ​មាន​បាយ​១​កញ្ចប់ ចំណែក​សាំង​ក្នុង​ម៉ូតូ​នៅ​ពេញ​ប្រៀប ហើយ​នៅ​ប្រមាណ​១០​ម៉ែត្រ​ពី​ម៉ូតូ គេ​ឃើញ​កា​រ៉ុ​ង ពណ៌​ស​១ នៅ​ក្នុង​កា​រ៉ុ​ង មាន​គ្រាប់កាំភ្លើង​អាកា 47 មិន​ទាន់​បាញ់​ចំនួន​៤​គ្រាប់​ទៀត ដែល​តាម​ការ​សង្ស័យ កា​រ៉ុ​ង​ស​នោះ​ជា​កា​រ៉ុ​ង​ច្រក​កាំភ្លើង​មក​ធ្វើ​សកម្មភាព ។

តាម​សេចក្តីសន្និដ្ឋាន​ជា ជំហាន​ដំបូង​របស់​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា អំពើ​បាញ់​សម្លាប់​នេះ​ជា​គំនុំ ច្រើន​ជាង​អំពើរ​ប្លន់ ព្រោះ​ខ្សែ​.​ក និង​ជញ្ជៀន​ជន​រង​គ្រោះ​ពាក់​ជាប់ និង​ខ្លួន​មិន​បាន​បាត់បង់​ទៅ​ណា​ទេ ។ រីឯ ជន​ដៃដល់ គឺ​មក​ពី​ចម្ងាយ​ព្រោះ​មាន​បាយ និង​ចាក់​សាំង​ពេញ​ម៉ូតូ​ត្រៀម​ជា​ស្រេច ក្នុង​គោលបំណង​រត់គេច​ខ្លួន ប៉ុន្តែ​ក្រោយ​ពេល​ធ្វើ​សកម្មភាព ហើយ​មិន​ស្គាល់​ភូមិសាស្ត្រ​ក៏​ជិះ​ម៉ូតូ​កាត់​ភ្លឺស្រែ​អស់​ផ្លូវ និង​ដួល​ចូល​ស្រែ​ទើប​ទុក​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​តែ​ម្តង ។

យោង​សាក្សី ឈ្មោះ ហឿ​ន ម៉េ​ង​ហាក់ អាយុ​១៦​ឆ្នាំ ត្រូវជា​ចៅប្រុស​បុរស​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះជា​ជីតា​របស់​ខ្លួន បាន​ដើរមក​ពី​រោង​សិប្បកម្ម​ទឹក​សុទ្ធ ឆ្លងថ្នល់​ស​ម្តៅ​មក​ផ្ទះ​វិញ ស្រាប់តែ​មាន​ជនបិទមុខ​ជិត ទុក​តែ​ប្រឡោះ​ភ្នែក ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ដើរមក​ភ្ជង់​កាំភ្លើង​ជន​រង​គ្រោះ ពីក្រោយ ហើយ​នៅ​ពេល​មក​ដល់​មុខ​ផ្ទះ បុរស​រង​គ្រោះ​បាន​ស្រែក​ប្រាប់​ចៅ​ៗ ៣​នាក់​ដែល​កំពុង​រៀប​ទឹក​សុទ្ធ​នៅ​លើ​ឡាន​ថា ៖ អា​ហាក់​ទៅ​យក​លុយ​មក​ឲ្យ​គេ ភ្លាម​នោះ​ឈ្មោះ​ហាក់​បាន​សួរ​វិញ​ថា តើ​តា​ឯង​ជំពាក់​លុយ​អ្នក​ណា ខណៈនោះ​ទើប​ឈ្មោះ​ហាក់​បានឃើញ​គេ​យក​កាំភ្លើង​ភ្ជង់​តា​របស់​ខ្លួន​ជាប់​ពីក្រោយ ។ ក្នុង​ពេល​នោះ​ដែរ​ឈ្មោះ​ហាក់​លើក​ទូរ​សព្ទ័ ប្រុង​តេ​ចេញ តែ​ត្រូវ​ជនបិទមុខ​ស្រែ​កថា ៖ បើ​ហ៊ាន​ប្រើ​ទូរស័ព្ទ​អញ​បាញ់​ឲ្យ​ងាប់​ទាំងអស់​គ្នា ។

ខណៈនោះ​ក្នុង​ពេល​ដែល​ជនបិទមុខ​បែរ​កាណុង​កាំភ្លើង​ទៅ​ភ្ជង់ ឈ្មោះ​ហាក់ នៅ​លើ​ឡាន បុរស​រង​គ្រោះ​ក៏​បាន​រត់គេច​ចូល​ក្នុងផ្ទះ​តែ​ជនល្មើស​តាម​បាញ់ ពីក្រោយ​ចំនួន​៣​គ្រាប់ ដួល​ស្លាប់​ចូល​ក្រោម​ឡានទឹក​សុទ្ធ ។ ក្នុង​ពេល​នោះ​ដែរ​ចៅ​ៗ របស់​បុរស​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​ហក់​ពីលើ​រថយន្ត រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាន​ដោយ​សុ​វត្តិភាព ។

សម​ម​ត្ថ​កិច្ច​នគរបាល​ស្រុក​ទឹកផុស​បាន​ស្រង់​សម្តី​សាក្សី​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ក្រោយ​ពី​ធ្វើ​សកម្មភាព ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ផ្លូវជាតិ​មក​ទិស​ខាងកើត​បាត់​ទៅ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ពេល​គេច​ពី​កន្លែង​កើតហេតុ​បាន​បន្តិច ជនល្មើស​បាន​គេច​ពី​ថ្នល់ជាតិ ហើយ​បាន​ជិះ​កាត់​ភ្លឺស្រែ​មក​ត្បូង​វិញ លុះដល់​ផ្លូវ​ទាល់ ទើប​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​តែ​ម្តង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ