ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ៦ឆ្នាំនិង១០ឆ្នាំ​ស្រែកឈឺផ្សា​បែប​ណា… ក៏​​អត់ឈប់រួច​គំរាម​កាត់​ដៃ​កាត់​​​ជើង​ទៀត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋបានឃាត់ខ្លួនបុរសចំណាស់​​​ម្នាក់​​ដាក់​ខ្នោះ ពី​បទ​ចាប់រំលោភ​​​ចៅស្រី​ខ្លួនឯងចំនួន​​២​នាក់ ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង​ទៀត​ បើ​ហា៑ន​និយាយ​ប្រាប់​គេ ។ ការ​​​ចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ឧសភា…

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋបានឃាត់ខ្លួនបុរសចំណាស់​​​ម្នាក់​​ដាក់​ខ្នោះ ពី​បទ​ចាប់រំលោភ​​​ចៅស្រី​ខ្លួនឯងចំនួន​​២​នាក់ ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង​ទៀត​ បើ​ហា៑ន​និយាយ​ប្រាប់​គេ ។ ការ​​​ចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ឧសភា វេលា​ម៉ោង​១២​អធ្រាត្រ​នៅ​នឹង​ផ្ទះ​របស់​ជន​នេះ ស្ថិត​ក្នុង​ឃំ​ុ​ដីឥដ្ឋ ស្រុក​កៀន ស្វាយ ។ បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​នេះម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត អាយុ​៦​ឆ្នាំ ។ ចំណែក​ជីតា​តិរច្ឆាន ​ឈ្មោះ ឌឹ​ម សុ​ខឿន ហៅ​គ្រួ​អឿ​ន អាយុ​៦១​ឆ្នាំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេងស្រី​ទាំង​២​នាក់​បងប្អូន​ បាន​ដេក​នៅផ្ទះ​ជាមួយ​ជីតា ដោយសារ​ឪពុក​ម្តាយ​របស់​នាង​រវល់​ទៅ​ធ្វើការនៅ​ភ្នំពេញ ។ លុះ​នៅ​វេលា​អធ្រាត្រ ស្រាប់តែជីតា​​អប្រិយ​រូប​នេះ បាន​ចាប់​រំ​លាភ​ចៅស្រី​ច្បង ទោះ​ស្រែ​កថា​ឈឺ​ក៏​ជីតា​គំរាម​វាយ​ដែរ​ និង​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ពេល​រំលោភ​រួច​ ជីតា​រូបនេះ​បាន​គំរាម​កាត់​ដៃ​កាត់​ជើងឱ្យ​ដើរ​សុំទាន​គេ និង​ចាប់​រំ​លាភ​ទាំង​២​នាក់​បងប្អូន​​តែ
​ម្តង ។

ក្រោយ​ពី​កើតហេតុ ក្មេង​ស្រី​ទាំង​២​នាក់​បានប្រាប់​ម្តាយ​ឱ្យ​ដឹង​ពី​រឿងរ៉ាវ​ខាងលើ ទើប​ម្តាយ​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ និង​ឈាន​ទៅ​ឃាត់ខ្លួន​តា​ចាស់​រូប​នេះ​ យក​ទៅ​អ​ធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សាកសួរ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច តា​ចាស់​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​​​ចាប់​
រំ​លាភ​ចៅស្រី​ប្រាកដ​មែន ។ ​

អត្ថបទសរសេរ ដោយ