វិះ​ទៅ​ហើយ ! ទៅ​ដងទឹក ដើរ​ក្បែរ​គុម្ព​ព្រៃ​វាច​មើល​ ស្រាប់តែ​ឃើញ​៤​គ្រាប់​ស្រស់​ៗ


ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់បែក​ដែល​មិន​ទាន់​ផ្ទុះ​៤​គ្រាប់​កាលពី​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​វាលស្រែ​ក្បែរ​ស្រះ​ទឹក ខាងក្រោយ​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​បានឱ្យ​បានដឹង​ថា មុន​ពេល​កើតហេតុ​រូប​ខ្លួន​បាន​ទៅ​ដងទឹក ហើយ​ក៏​ដើរទៅ​ក្បែរ​គុម្ព​ព្រៃ​ក៏​វាច​ព្រៃ​បានឃើញ​បន្ទាប់​មក​ក៏​បាន​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​មក​ធ្វើការ​ពិនិត្យ ។

សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់​ដាច់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​រួច​មក លោក​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា គ្រាប់បែក​នេះ​សង្ស័យ​មាន​ជនខិលខូច​យក​ទៅ​លាក់​ទុក​ចោល​ដោយ​មាន​គោលបំណង​មិនល្អ​សម្រាប់​ធ្វើ​សកម្មភាព​ណាមួយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ