ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​គ្រប់​គ្នា ! ចាក់​មួយ​ពេញ​មិន​ទាន់​ជិះ​ចេញ​ផុត​ផង ឆេះ​រត់​ផ្អើល​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​ឆេះ​ម៉ដ្ឋ​សល់​តែ​គ្រោងឆ្អឹង​នៅ​ខាង​មុខកា​រ៉ា​ស​សាំង​មួយ​កន្លែង​នៅ​ក្រុង​បា​វិត​ផ្អើល​មនុស្ស​គ្រប់​គ្នា​ឈប់​មើល ខណៈ​ម្ចាស់​កា​រ៉ា​ស់​សាំង​ដុតដៃដុតជើង​ជួយ​ពន្លត់​ព្រោះ​ខ្លាច​រាលដាល​ដល់​កា​រ៉ា​ស​របស់​ខ្លួន និង​ផ្ទះ​អ្នកស្រុក​ដទៃ​ទៀត រីឯ​ម្ចាស់​ម៉ូតូ​ភ័យ​រត់គេច​បាត់​ស្រមោល ។ ករណី​ឆាបឆេះ​នេះ​នៅ​ព្រឹក​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា…

ខេត្តស្វាយរៀង ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​ឆេះ​ម៉ដ្ឋ​សល់​តែ​គ្រោងឆ្អឹង​នៅ​ខាង​មុខកា​រ៉ា​ស​សាំង​មួយ​កន្លែង​នៅ​ក្រុង​បា​វិត​ផ្អើល​មនុស្ស​គ្រប់​គ្នា​ឈប់​មើល ខណៈ​ម្ចាស់​កា​រ៉ា​ស់​សាំង​ដុតដៃដុតជើង​ជួយ​ពន្លត់​ព្រោះ​ខ្លាច​រាលដាល​ដល់​កា​រ៉ា​ស​របស់​ខ្លួន និង​ផ្ទះ​អ្នកស្រុក​ដទៃ​ទៀត រីឯ​ម្ចាស់​ម៉ូតូ​ភ័យ​រត់គេច​បាត់​ស្រមោល ។ ករណី​ឆាបឆេះ​នេះ​នៅ​ព្រឹក​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​មុខកា​រ៉ា​ស​សាំង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល ឃុំ​បា​វិត​កណ្តាល ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​ម្ចាស់​កា​រ៉ា​ស់​សាំង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Click ចូល​មក​ចាក់​សាំង​នៅ​កា​រ៉ា​ស់​របស់​គាត់​ដោយ​ឱ្យ​ចាក់​មួយ​ពេញ ក្រោយ​ចាក់​សាំង និង​គិតលុយ​រួច​ម្ចាស់​ម៉ូតូ​បាន​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញ​ទៅ​តែ​មិនដឹង​ជា​កើត​អី​ស្រាប់តែ​ម៉ូតូ​របស់​គាត់​មាន​ភ្លើង​ឆេះ​ចេញពី​ខាងក្រោម​កែប​ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​ភ័យ​ស្លន់ស្លោ​រត់​ចោល​ម៉ូតូ​បាត់​ទៅ ។

ម្ចាស់​កា​រ៉ា​ស់បាន​បន្ត​ទៀត​ថា ដោយ​ឃើញ​បែប​នេះ​គាត់​ក៏​បាន​រុញ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​ហើយ​ឆ្ងាយ​ពី​កា​រ៉ា​ស​សាំង​ព្រោះ​ខ្លាច​ឆេះ​កា​រ៉ា​ស់​របស់​គាត់ ហើយ​ជួយ​ពន្លត់ភ្លើង​ដែរ​ឆេះ​ឱ្យ​រលត់​បាន​ទាន់​ពេលវេលា​មិន​បណ្តាល​ឲ្យ​រៀលដាល់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​មិ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឬ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ឡើយ​គឺ​ខូចខាត​តែ​ម៉ូតូ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ