ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​លោកតា​-​យាយ​ណាស់ ព្រោះ​បែប​នេះ​សោះ​ទើប​គាត់​ទាំង​២​នាក់​…(មានវីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តា​យាយ​ចំណាស់​២​នាក់​ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ដ្ឋា​នរក​សុំទាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចិញ្ចឹម​ក្រពះ ព្រោះ​គ្មាន​ទីពឹង ក្រោយ​ពី​ព្រះ​អគ្គី​ឆេះ​ផ្ទះ​របស់​ពួក​គាត់​អស់​កាលពីដើម​ខែឧសភា ២០១៨ នៅ​ភូមិ​គំនរ​បេង ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន…

ខេត្តបាត់ដំបង ៖ តា​យាយ​ចំណាស់​២​នាក់​ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ដ្ឋា​នរក​សុំទាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចិញ្ចឹម​ក្រពះ ព្រោះ​គ្មាន​ទីពឹង ក្រោយ​ពី​ព្រះ​អគ្គី​ឆេះ​ផ្ទះ​របស់​ពួក​គាត់​អស់​កាលពីដើម​ខែឧសភា ២០១៨ នៅ​ភូមិ​គំនរ​បេង ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

គ្រួសារ​ខាងលើ​បុរស​ជា​ប្តី​ឈ្មោះ ទិ​ត្យ ស៊ុន អាយុ​៧៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម ព្រេន អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ស្រុក​ដែល​បាន​រៀបរាប់​ខាងលើ ។ តា​យាយ​ចំណាស់​ទាំង​២​នាក់​បាន​ទៅ​សុំ​លោក​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ស្នាក់​នៅ​បណ្តោះអាសន្ន សុំទាន​រក​ប្រាក់​ចិញ្ចឹមជីវិត  តែយាយជាអ្នកសុុំទានគេ ចំណែកតាវិញគ្រាន់តែជាអ្នកមើលថែយាយ ព្រោះយាយតែតែឈឺ ។

បុរស​ចំណាស់​រូប​នេះ​អះអាង​ថា គាត់​ជា​ប្រធាន​អាចារ្យ​នៅ​វត្ត​បេង ស្ថិត​ក្នុងភូមិ​គំនរ​បេង ឃុំ​សិរី​មាន​ជ័យ ។ តា​យាយ​កំសត់​ទាំង​២​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ផ្ទះ​របស់​គាត់​ទំហំ​៣​គុណ​៤​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​សង្ក​សី ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់ និង​មិនដឹង​ពី​មូលហេតុ ខណៈ​គាត់​រវល់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ធំ​ឯ​ខេត្តបាត់ដំបង ។ តា​យាយ​ខាងលើ​ប្រាប់​ថា មានកូន​ប្រុស​ម្នាក់ ហើយ​គេ​បែក​គ្រួសារ​ទៅ​នៅ​ផ្សេង ថែម​ទាំង​ក្រីក្រ​ទៀត​មិន​អាច​ឲ្យ​ពួក​គាត់​ពឹងពាក់​បាន ។ ពួក​គាត់​ថា ដោយសារ​បញ្ហា​ជីវភាព ម្យ៉ាង​ផ្ទះ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទើប​បង្ខំចិត្ត​នាំ​តា​យាយ​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ដើរ​សុំទាន​រក​ប្រាក់​ចិញ្ចឹមជីវិត ។

ដោយ​ព្រះសង្ឃ​១​អង្គ ព្រោះតែ​អាណិត​បាន​ជួយ​ថវិការ​តា​យាយ​ខាងលើ​មួយ​ចំនួន​ដើម្បី​ទិញ​ម្ហូបអាហារ​ហូប​បណ្តោះអាសន្ន ។

យ៉ាងណា​ក៏​ដោយ​បុរស​ចំណាស់​និយាយ​ថា យាយជាអ្នកសុំទានគេ ចំណែកគាត់គ្រាន់តែជាអ្នកមើលថែយាយ​ពេល​យប់ ព្រោះ​ប្រពន្ធ​គាត់​តែង​ឈឺ​ញឹកញាប់​មិន​អាច​ដើរ​ចោល​បាន  ដោយ​ស្នាក់​នៅ​ក្នុង​វត្ត  ។ ពួក​គាត់​ទទូច​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង ដើម្បី​បាន​រស់​ជា​ដង្ហើម​ចុង​ក្រោយ ។

ជុំវិញ​ករណី​ខាងលើ​សមាជិក​ភូមិ​គំនរ​បេង លោកស្រី​ហ៊ឹ​ម យ៉ាវ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា គ្រួសារ​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​កាលពីដើម​ខែឧសភា​នេះ​ពិតប្រាកដ​មែន ។ ហើយ​ថា កើតហេតុ​ភ្លើង​ឆេះ​នោះ​អាជ្ញាធរ​ឃុំ និង​ស្រុក​បាន​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយ​ចំនួន​ចែក​ជូន​ដែរ តែ​តា​យាយ​ខាងលើ​មិន​បាន​ទទួល​ទេ ព្រោះ​រវល់​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​ខេត្តបាត់ដំបង គឺ​កូន​គាត់ និង​គ្រួសារ​ទទួល​ជំនួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ