ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកដាក់​អេ​ត​ចាត​នៅ​លើ​ចំណី​ផ្លូវ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មានការ​សំណូមពរ​មហាជន​ដែល​បាន​ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូវ​កោង ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​ជួយ​រក្សា​សណ្តាប់ធ្នាប់ ការ​ទុកដាក់​គំនរ​អេ​ត​ចាយ កុំ​ឲ្យ​ប៉ះពាល់​ចំណី​ផ្លូវជាតិ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​១៦…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មានការ​សំណូមពរ​មហាជន​ដែល​បាន​ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូវ​កោង ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​ជួយ​រក្សា​សណ្តាប់ធ្នាប់ ការ​ទុកដាក់​គំនរ​អេ​ត​ចាយ កុំ​ឲ្យ​ប៉ះពាល់​ចំណី​ផ្លូវជាតិ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ។

មន្ត្រី​រដ្ឋបាល​ឃុំ​វាល​រេញ​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​តាម​ការ​ណែនាំ​ពី​លោក​សរ កក្កដា​អភិបាលស្រុក​ព្រៃ​នប់ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​កន្លែង​ទិញ​លក់​អេ​ត​ចាយ​នេះ​រៀបចំ​ទុកដាក់​គំនរ​អេ​ត​ចាយ​ឲ្យ​ឆ្ងាយ​ពី​ចិញ្ចើម​ផ្លូវ ឲ្យ​ស្រប​តាម​កិច្ចសន្យា​ដែល​ម្ចាស់​ទីតាំង​បាន​ដាក់​ច្បាប់​ស្នើ​សុំ​ទៅ​កាន់​រដ្ឋបាល​ស្រុក ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ ។

ជា​ការ​ឆ្លើយ​តប​ខាង​ម្ចាស់​អាជីវកម្ម​ទិញ​លក់​អេ​ត​ចាយ​បាន​ទទួលយក​សំណូមពរ​នេះ និង​អះអាង​នៅ​ចំពោះ​មុខមន្ត្រី​ថា នឹង​រៀបចំ​ប្រមូល​យក​គំនរ​អេ​ត​ចាយ​នេះ ទៅ​ដាក់​នៅ​ផ្នែក​ខាងក្នុង​ឆ្ងាយ​ពី​ចំណី​ផ្លូវជាតិ បន្ទាប់​ពី​ទីតាំង​ខាងក្រោយ​បាន​កសាង​រួចរាល់ ។ ជុំវិញ​បញ្ហា​នេះ​ដែរ​មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​មហាជន​ក្នុងស្រុក​ព្រៃ​នប់​ដែល​ចូលរួម​ក្នុង​ការ​ថែរក្សា​សោ​ភណ្ឌ​ភាព អនាម​យ័​បរិស្ថាន និង​សណ្តាប់ធ្នាប់​ទូទៅ​តាម​រយៈ​ការ​ចូលរួម​ដោយ​ផ្ទាល់​ផង និង​តាម​រយៈ​ចូលរួម​ផ្តល់​ជា​យោបល់​ផ្សេង​ៗ ដើម្បី​ផលប្រយោជន៍​ជា​សាធារណៈ និង​ជា​ដំណោះស្រាយ​ល្អ​ទាំង​សងខាង​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​បញ្ហា​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវជាតិ​ក៏​ល្អ​មិន​មាន​ឈាន​ដល់​ការ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ នាំ​ពិបាក​ដោះស្រាយ​នោះ​ឡើយ ។

ជាមួយ និង​ការ​ប្រើប្រាស់​ចំណី​ផ្លូវ​នេះ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​មាន​ភាព​សកម្ម​ក្នុង​ការ​ចុះ​អនុវត្តន៍​ពន្យល់​ណែនាំ​ដល់​មូលដ្ឋាន​រហូត​សំណង់​ខ្លះ​ត្រូវ​បាន​ម្ចាស់​ឯកភាព រុះរើ​ចេញ​លិខិត​ដោយ​ខ្លួនឯង ចំពោះ​សំណង់​ណា​ដែល​បាន​សាងសង់​បះ​ពាល់​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ និង​អាជីវកម្ម​យក​ចំណី​ផ្លូវ​លក់ដូរ ។ ហើយ​ចំពោះ​ទីតាំង​អេ​ត​ចាយ​នេះ​វិញ ចុង​ក្រោយ​តើ​ម្ចាស់​យល់ព្រម​ថយក្រោយ តាម​កិច្ចសន្យា​នោះ​យ៉ាងណា មាន​មជ្ឈដ្ឋាន​ជា​ច្រើន​កំពុង​តាម​មើល​រឿង​នេះ ព្រោះ​ក្រុម​កា​ងារ​ដែល​បាន​ចុះ​ទៅ​ណែនាំ​នោះ គឺ​សម​ស្រប​ណែនាំ​តាម​ការងារ​រដ្ឋបាល ប្រកបដោយ​ការ​យោគយល់​បំផុត​ពី​សំណាក​អាជ្ញាធរ និង​ពលរដ្ឋ ។

គួ​រំលឹក​ថា ទីតាំង​អេ​ត​ចាយ​ខាងលើ​នេះ មិនមែន​ទើប​និង​កើតឡើង​នោះ​ទេ គឺ​កើតឡើង​យូរ​មក​ហើយ ដោយ​ដាក់​រាយ​ប៉ាយ​មិន​គិត​ពី​ផល​ប៉ះពាល់​ឡើយ ហើយ​យ៉ាងណា​អាជ្ញាធរ​តែង​មាន​ភាព​អត់ធ្មត់ យល់យោគ​ក្នុង​នាម​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ