ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ថា គាត់​មិន​អី ! តែ​មាន​ណា​ដល់​ព្រឹក​ឡើង​ទើប​ដឹង​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​៣​ម៉ែត្រ​កន្លះ ហើយ​ក្រុម​គ្រួសារ​មិន​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​គិត​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ទើប​សន្លប់ លុះ​ព្រឹក​ឡើង​ស្លាប់​ទើប​នាំ​គ្នា​យំ​ស្រែក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​៣​ម៉ែត្រ​កន្លះ ហើយ​ក្រុម​គ្រួសារ​មិន​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​គិត​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ទើប​សន្លប់ លុះ​ព្រឹក​ឡើង​ស្លាប់​ទើប​នាំ​គ្នា​យំ​ស្រែក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ឧសភា នៅផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​តា​គាត់ ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សៅ បុត្រ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ ជន​រង​គ្រោះ​បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​រហូត​ដល់​ម៉ោង​៩​យប់ ពេល​ដែល​ស្រវឹង​ជោគ​ជាំ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដេក តែ​ដោយ​ក្នុងផ្ទះ​ស្អុះ​ពេក ជន​រង​គ្រោះ​ក៏​ដើរទៅ​បើកទ្វា​ផ្ទះ ( ទ្វា​ខាងក្រោយ ) ដើម្បី​ឲ្យ​មាន​ខ្យល់​ចូល ហើយ​ក៏​ភ្លាត់​ធ្លាក់​ចុះ​មក​ដី​កម្ពស់​៣​ម៉ែត្រ​កន្លះ បណ្តាល​ឲ្យ​ចុក​សន្លប់​បាត់​មាត់​ឈឹង​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ក្រុម​គ្រួ​សារបាន​លើក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ឲ្យ​ដេក​នៅ​លើ​ផ្ទះ​វិញ និង​បាន​យក​ប្រេងខ្យល់​មក​លាប​រឹត​ឲ្យ​ជន​រង​គ្រោះ តែ​មិន​យក​ទៅ​ពេទ្យ​នោះ​ទេ ដោយ​គិត​ថា ជន​រង​គ្រោះ​មិនកើត​អី​គ្រាន់តែ​សន្លប់​ដោយសារ​ស្រវឹង ព្រឹក​ឡើង​ស្វាង​លែង​អី​ហើយ តែ​មិន​ដូច​ការ​គិត​ឯណា ព្រឹក​ឡើង​ជន​រង​គ្រោះ​មិន​ព្រម​ក្រោក​សោះ​ក៏​នាំ​គ្នា​ទៅ​ដាស់​ទើប​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់ ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ