ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ឪពុក​​អត់​ទាន់​កូនស្រី​កំពុង​លើក​ខោ​ស្លៀក​​មុខ​ប្អូន​ថ្លៃ​ប្រុស​​ទេ​… នៅ​តែ​អត់​ដឹង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ដែល​ជា​ឪពុកមា​សាច់ថ្លៃ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទចាប់រំលោភ​ក្មួយ​ស្រី តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​ដល់​១៦​ឆ្នាំ ទើប​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្តាយនាង ខណៈ​ក្មេង​ស្រី​ចេះតែ​មានការ​ភ័យ​ខ្លាច​ ចំពោះ​ពាក្យ​គំរាម​របស់ឪពុកមា​សាច់ថ្លៃ ដែលថា​នឹង​មានរឿង​ធំ​កើតឡើង ​បើសិនជា​ប្រាប់​គេ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ដែល​ជា​ឪពុកមា​សាច់ថ្លៃ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទចាប់រំលោភ​ក្មួយ​ស្រី តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​ដល់​១៦​ឆ្នាំ ទើប​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្តាយនាង ខណៈ​ក្មេង​ស្រី​ចេះតែ​មានការ​ភ័យ​ខ្លាច​ ចំពោះ​ពាក្យ​គំរាម​របស់ឪពុកមា​សាច់ថ្លៃ ដែលថា​នឹង​មានរឿង​ធំ​កើតឡើង ​បើសិនជា​ប្រាប់​គេ
ឱ្យ​ដឹង​នោះ ។ រឿងរ៉ាវគួរ​ឱ្យ​ស្អប់ខ្ពើម​ និង​ថ្កោលទោស​នេះ ទើបបាន​បែកធ្លាយ​កាលពី​ថ្ងៃ​១៥  ឧសភា កន្លង​មក ។

បើ​តាម​នគរបាល​ប៉ុស្តិ៍​ក្តឿង​រាយការណ៍​​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ឪពុក​ក្មេង​ស្រី ដែល​បាន​ប្តឹង​ជន​ ឈ្មោះ វ៉េ​ង វិ​ណៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​ថា បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​កូនស្រី​របស់​គាត់​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ដោយសារ​ការ​ភ័យ​ខ្លាច​ទើប​កូនស្រី​មិន​ហ៊ាន​ប្រាប់​ពួក​គាត់​ជា​ឪពុក​ម្តាយ​ឱ្យ​ដឹង ។ ប្រភព​ដដែល​បន្ត​ថា ប្រការ​ដែល​នាំ​ឱ្យ​បែកធ្លាយ​រឿង​ដ៏​លាមក​​នេះ ដោយសារ​តែ​ឪពុក​ម្តាយ​ក្មេង​ស្រី​ចេះ​តែ​សង្កេត​ឃើញ​កូនស្រី​របស់​គាត់​មួយ​រយៈ​នេះ ចេះ​តែ​មាន​សុខភាព​មិនសូវ​ល្អ ស្គម​ស្លេកស្លាំង និង​មិនសូវ​ហូប​បាយ ។ ពេល​ពួក​គាត់​សួរនាំ កូនស្រី​តែងតែ​កុហក​ថា​នាង​មិន​មាន​ជំងឺ​អ្វី​ទេ ហើយ​ពួក​គាត់​ ក៏​មិន​បាន​សួរនាំ​អ្វី​ទៀត​ដែរ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១២ ​ឧសភា វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច បុរស​ជា​ឪពុក​ឃើញ​ប្អូនថ្លៃ​របស់​ខ្លួន​នៅ​ជាមួយ​កូនស្រី​មុខ​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ស្ងាត់​ៗ ​តែ​ពីរ​នាក់ ​ក៏​ដើរទៅ​មើល ។

នៅ​ពេល​ឃើញ​ឪពុក​ក្មេង​ស្រី​ដើរ​សំដៅ​មក បុរស​ជា​ប្អូនថ្លៃ​ក៏​រត់គេច​ចេញ​ទៅ នៅ​សល់​តែ​ក្មេង​ស្រី​កំពុង​លើក​​ខោ​ស្លៀក​វិញ ដែល​ឃើញ​បែប​នេះ ឪពុក​មានការ​សង្ស័យ ​ក៏​សួរនាំ​កូន​តែ​កូន​ពុំ​ប្រាប់​អ្វី​ទេ ។ ដោយ​មិន​អស់ចិត្ត នៅ​ថ្ងៃ​បន្ទាប់​មក ឪពុក​ម្តាយ​ក៏​បន្ត​លួងលោម​សួរនាំ​កូន​ទៀត ទើប​កូន​ប្រាប់​ការ​ពិត​ថា រូប​នាង​ត្រូវ​ឪពុកមា​ឈ្មោះ វិ​ណៃ នេះ​ចាប់រំលោភ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ។ លើក​ទី​១ តាំងពី​នាង​មាន​អាយុ​១៣​ឆ្នាំ ដែល​ឪពុកមា​នេះ ​តែង​ចាប់រំលោភ​នាង​ពេល​ឪពុក​ម្តាយ​មិន​នៅ ឬ​ពេល​ស្ងាត់​គ្មាន​អ្នក​ណា​នៅផ្ទះ តែ​នាង​មិន​ដែល​ហ៊ាន​ប្រាប់​អ្នក​ណា​ទេ ព្រោះ​ឪពុកមា​រូប​នេះ​គំរាម​ថា​ នឹង​មានរឿង​ធំ​បើសិនជា​ប្រាប់​គេ ។

រីឯ​នៅ​ថ្ងៃ​បែក​ការណ៍​នេះ​ ពុំ​ទាន់​បាន​រំលោភ​ទេ គឺ​គ្រាន់តែ​ឱប​ថើប​និង​សម្រាត​ខោ ស្រាប់តែ​ឪពុក​ទាន់ ឪពុកមា​ចិត្ត​ថោក​នេះ​ ក៏​រត់​ចេញ​បាត់​ទៅ ។ ក្រោយ​ពេល​ឃាត់ខ្លួន ជន​ឈ្មោះ វ៉េ​ង វី​ណៃ នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទប្រកាន់​នោះ​មែន ៕ ​

អត្ថបទសរសេរ ដោយ