ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​ប្រឈម​នឹង​ការ​ដក​ចោល និង​ខូចខាត​ដោយសារ​តែ​…(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ដែល​ដាំ​បន្លែ​សាឡា​ត់​កាលពី​ជាង​កន្លះ​ខែ​មុន រហូត​មក​ដល់​ពេល​នេះ​មិន​ទទួល​បាន​ផល​សម្រាប់​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ដូច​សព្វ​ដងនោះ​ឡើយ គឺ​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​តែ​ភ្លៀង​ជាប់​ៗ គ្នា​ខ្លាំង​ពេក​ពោល គឺ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ជាង​កន្លះ​ខែ​មក​ហើយ ។ អ្វី​ដែល​ពួក​គាត់​ត្រូវធ្វើ​បន្ត​ទៀត គឺ​មាន​ដក​បន្លែ​សាឡា​ត់​ដែល​ដាំ​ពី​មុន​ចោល…

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ដែល​ដាំ​បន្លែ​សាឡា​ត់​កាលពី​ជាង​កន្លះ​ខែ​មុន រហូត​មក​ដល់​ពេល​នេះ​មិន​ទទួល​បាន​ផល​សម្រាប់​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ដូច​សព្វ​ដងនោះ​ឡើយ គឺ​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​តែ​ភ្លៀង​ជាប់​ៗ គ្នា​ខ្លាំង​ពេក​ពោល គឺ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ជាង​កន្លះ​ខែ​មក​ហើយ ។ អ្វី​ដែល​ពួក​គាត់​ត្រូវធ្វើ​បន្ត​ទៀត គឺ​មាន​ដក​បន្លែ​សាឡា​ត់​ដែល​ដាំ​ពី​មុន​ចោល រួច​កាប់​ដី​ដាក់​ដាំ​សារ​ជា​ថ្មី​ឡើង​វិញ ។

ជាក់ស្តែង​មាន​កសិករ​ម្នាក់​ឈ្មោះ ទ្រី ភេទ​ប្រុស រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​បាន​ដាំ​បន្លែ​ជា​ច្រើន​ប្រភេទ​ដូច​ជា ស្ពៃចង្កឹះ ត្រកួន ត្រប់ និង​សាឡា​ត់​ជាង​១០​រង ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​បន្លែ​សាឡា​ត់​ទាំងអស់​ត្រូវ​ដក​ចោល ដើម្បី​កាប់​ចិញ្ច្រាំ​ដី​ដាក់​ដាំ​សារ​ជា​ថ្មី​ឡើង​វិញ​ព្រោះ​ការ​ដាំ​របស់​គាត់​កាលពី​ជាង​កន្លះ​ខែ​មុន​ទទួល​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​ទៅ​ហើយ ។

គាត់​បន្ត​ថា បន្លែ​សាឡា​ត់​មិន​ត្រូវ​ទឹកភ្លៀង​ជោកជាំ​ពេក​នោះ​ទេ បើ​ពុំ​ដូច្នោះ​ប្រឈម​នឹង​ការ​ខូចខាត​ជាក់​ជា​មិន​ខាន ។ រហូត​មក​ដល់​ពេល​នេះ​មិន​ត្រឹមតែ​បន្លែ​របស់​គាត់​ខូចខាត​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ដាំ​ដទៃ​ទៀត នៅ​ក្នុង​ក្រុងប៉ៃលិន​ក៏​ទទួល​រង​ការ​ខូចខាត​គ្រប់​ៗ​គ្នា​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​បន្លែ​សាឡា​ត់​នៅ​ឯ​ផ្សារ​មានការ​ឡើងថ្លៃ​ជាង​មុន​ដោយ​១​គីឡូក្រាម​តម្លៃ​៦០០០​ទៅ​៧០០០​រៀល​ឯណោះ ដែល​កាលពីមុន ១​គីឡូក្រាម​ត្រឹមតែ​២៥០០​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​មិន​ព្រម​បោះបង់​ចោល​មុខរបរ​ដាំ​បន្លែ​លក់​នេះ​ដែរ​ព្រោះ​អាច​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​សម្រាប់​ក្រុម​គ្រួសារ​ផង​ដែរ ។ បើសិនជា​យូរ​ៗ​ភ្លៀង​ម្តងនោះ​ដំណាំ​របស់​គាត់​លូតលាស់​ល្អ ដក​យក​ទៅ​លក់​នៅ​ទីផ្សារ​ជា​ប្រចាំ​ដោយ​មាន​ម៉ូយ​ចាំ​ទទួល​ទិញ​យក​ទៅ​លក់​បន្ត​មិន​ព្រួយបារម្ភ​ភ័យ​ខ្លាច​លក់​មិន​ដាច់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ