ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា ជនមិនស្គាល់មុខបានកាច់សោ.កលួចយកម៉ូតូមួយគ្រឿងទាំងព្រលឹមអុល នៅចំណុចផ្សារមោងចាស់ ស្ថិតនៅក្នុងភូមិមោង ឃំុមោង ស្រុកមោងប្ញស្សី កាលពីម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី១៧ ឧសភា នេះ ខណៈម្ចាស់់ដើរចូលក្នុងផ្សារ។
បើតាមសមត្ថកិច្ចថា ម៉ូតូនោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខបាត់ដំបង1AA-7927 ដែលម្ចាស់ឈ្មោះហៃប៑ុន ចាន់រ៉ានី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃំុមោង ស្រុកមោងប្ញស្សី ។ ម៉ូតូត្រូវចោរកាច់សោ.កលួចយក ខណៈពេលម្ចាស់ចូលផ្សារទិញអីវ៉ាន់ បានទុកម៉ូតូចោលមិនបានផ្ញើគេទេ ទើបត្រូវចោរលួច លុះម្ចាស់ចេញពីផ្សារវិញបាត់ម៉ូតូ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម រីឯចោរបានជិះគេចខ្លួនដោយសុវត្ថិភាព ។
មានការកត់សម្គាល់ផងដែរថា ជាងមួយខែកន្លងទៅនេះ សកម្មភាពកាច់សោលួចយកម៉ូតូ ហាក់មានការស្ងប់ស្ងាត់បន្តិច ប៉ុន្តែហាក់កម្រើកខ្លាំងនៅតាមបណ្ដាស្រុកមួយចំនួន នៅក្នុងខេត្តបាត់ដំបង ។ កន្លងមកសមត្ថកិច្ចក៏បានបង្ក្រាប និងចាប់ខ្លួនជនដៃដល់បានមួយចំនួនផងដែរ តែម៉ូតូរបស់ប្រជាពលរដ្ឋនៅតែត្រូវចោរលួចជាបន្តបន្ទាប់ នៅតាមទីប្រជុំជននានា ។
ដូច្នេះ ប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នចំពោះការទុកដាក់យានយន្តរបស់ខ្លួន ។
ចែករំលែកព័តមាននេះ