ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ធ្វើ​មិន​បាន​ទេ រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ពី​ខាងត្បូង​ផ្សារ​កំពង់ត្រឡាច គេ​ឃើញ​មាន​គំនរ​សំរាម គរ​ដូច​ភ្នំ​ចំនួន​ពីរ​កន្លែង ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា អ្នក​ប្រមូល​សំរាម​មិន​បាន​យកចិត្តទុកដាក់ បង្ក​ឲ្យ​មាន​ក្លិនស្អុយ និង​ដង្កូវ​ពេញ​វារ​ពេញ​ថ្នល់​បេតុង ក្បែរ​គំនរ​សំរាម​ទាំង​ពីរ​កន្លែង…

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ពី​ខាងត្បូង​ផ្សារ​កំពង់ត្រឡាច គេ​ឃើញ​មាន​គំនរ​សំរាម គរ​ដូច​ភ្នំ​ចំនួន​ពីរ​កន្លែង ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា អ្នក​ប្រមូល​សំរាម​មិន​បាន​យកចិត្តទុកដាក់ បង្ក​ឲ្យ​មាន​ក្លិនស្អុយ និង​ដង្កូវ​ពេញ​វារ​ពេញ​ថ្នល់​បេតុង ក្បែរ​គំនរ​សំរាម​ទាំង​ពីរ​កន្លែង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​លក់ដូរ ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ និង​ប៉ះពាល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ផង​ដែរ​។ បើ​តាម​ក្រុម​អាជីវកម្ម និង​អ្នក​លក់ដូរ​នៅ​ក្បែរ​នោះ​បានដឹង​ថា យូរ​ៗ​ម្តង​ទើប​គេ​ឃើញ​ក្រុម​កម្មករ​របស់ អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​មក​ប្រមូល សំរាម​យក​ចេញ​ម្ដង​។ គំនរ​សំរាម​បាន​បង្ក​ឲ្យ​មាន​ក្លិនស្អុយ ឆ្អាប គួប​ផ្សំ​នឹង​ខែ​នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង​ផង សម្បូរ​រុយ​ផង​នោះ បាន​ធ្វើ​ឲ្យ​កើត​មាន​សត្វ​ដង្កូវ​វារ​ពេញ​តែ​លើ​ថ្នល់​។

ពួក​គាត់​ថា បាន​សំណូមពរ​ដល់​លោក​អភិបាលស្រុក សូម​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យ​ទាន់​ពេលវេលា ព្រោះ​កន្លង​មក បី បួន​ថ្ងៃ ទើប​ឃើញ​ក្រុមហ៊ុន​ប្រមូល​សំរាម ចេញ​ម្ដង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ពិសេស​ក៏​បង្ក​ការ​ស្ទះចរាចរណ៍​ដែរ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា បញ្ហា​រឿង​សំរាម​វា​ជា​រឿង​ដដែល​ៗ ព្រោះ​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​ដង រវាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ​ស្រុក ប៉ុន្តែ ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​តែ​មិន​គោរព​តាម​គោលការណ៍ ឬ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ឡើយ​។

តាម​ដែល​លោក​ទទួល​បាន​ព័ត៌មាន​ពី​អាជីវក​រថា ៣​ទៅ​៤​ថ្ងៃ​ទើប​ក្រុមហ៊ុន​ប្រមូល​បាន​ចេញ​ម្ដង ហេតុ​ដូច្នេះ​ហើយ​បង្ក​ឱ្យ សំរាម​គរ​លើ​គ្នា​ហើយ​ពិតជា​បង្ក​ក្លិនស្អុយ និង​មាន​ដង្កូវ​មែន​។ តាម​គោល​ការ​របស់​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជា​ជា​ថ្មី និង​ដាក់​កំហិត​ថា ត្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ស​សំរាម ប្រមូល​ដឹក​ចេញ​រាល់ថ្ងៃ ហើយ​ត្រូវ​គោរព​ឲ្យ​បាន ព្រោះ​បើ​មិន​ដូច​ច្នោះ​ទេ និង​រក​ក្រុម​ថ្មី​មក​ជំនួស​ជា​ពុំខាន​។ យ៉ាងនេះ​ក្តី យើង​រង់ចាំ​មើល​ថា តើ​ក្រុមហ៊ុន​ប្រមូល​សំរាម​នោះ ពិតជា​បាន​គោរព​តាម​គោលការណ៍​ថ្មី​របស់​ឯកឧត្តម​អភិបាលខេត្ត​ដែរ​ឬទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ