ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​២​នាក់​ខ្ទេច​ក្នុង​កណ្តាប់ដៃ​តា រួច​គំរាម​ «កាត់​ដៃ​កាត់​ជើង​ចោល»

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តា​ចាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​វាយ​ខ្នោះ បន្ទាប់​ពី​ពាក់ព័ន្ធ​ករណី ចាប់រំលោភ​ចៅស្រី​ខ្លួនឯង​២​នាក់​បាន​សម្រេច ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង បើ​ហ៊ាន​ប្រាប់​គេ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៥ ឧសភា…

ខេត្តកណ្តាល ៖ តា​ចាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​វាយ​ខ្នោះ បន្ទាប់​ពី​ពាក់ព័ន្ធ​ករណី ចាប់រំលោភ​ចៅស្រី​ខ្លួនឯង​២​នាក់​បាន​សម្រេច ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង បើ​ហ៊ាន​ប្រាប់​គេ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៥ ឧសភា ស្ថិត​នៅ​ស្រុក​កៀនស្វាយ​។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​២​នាក់​ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ ជា​សិស្ស ចំណែក​ជនសង្ស័យ​ឈ្មោះ ឌឹ​ម សុ​ខឿន ហៅ​គ្រួ​អឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ត្រូវជា​ជីតា​។

សមត្ថកិច្ច​បាន​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​២​នាក់​បងប្អូន​ដេក​នៅផ្ទះ​ជាមួយ​ជីតា ចំណែក​ឪពុក​ម្តាយ​រវល់​ធ្វើការ​នៅ​ភ្នំពេញ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ត្រូវជា​ជីតា​ក៏​ចាប់​រំ​លាភ​ក្មេង​ស្រី​ជា​ប្អូន​រហូត​នាង​ស្រែ​កថា «​ឈឺ​ណាស់​» ជនសង្ស័យ​និយាយ​ថា «​កុំ​មាត់​ប្រយ័ត្ន​អញ​វ៉ៃ?​» រួច​ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​ជនសង្ស័យ​ថា «​បើ​ប្រាប់​ម៉ែ? អញ​កាត់​ដៃ​កាត់​ជើង​ង៉ែ​ង​ឱ្យ​ដើរ​សុំទាន​គេ​» ហើយ​ចាប់​រំ​លាភ​ទាំង​២​នាក់​បងប្អូន​តែ​ម្តង​។ ក្រោយ​ពី​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​ពី​រឿង​ហេតុ រួច​មក​ម្តាយ​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ ក៏​ឈាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​យក​ទៅ​អធិការ​ស្រុក​កៀនស្វាយ ដើម្បី​សួរនាំ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​សកម្មភាព​ចាប់​រំលា​ភម​កលើ​ជន​រង​គ្រោះ​ត្រូវជា​ចៅ​ពិតប្រាកដ​មែន​។ ក្រោយ​ពេល​សារភាព​ជន​សង្ស័យ​​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ