ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដាំ​ត្រឡាច​ផ្លែច្រើនសន្ធឹកពេញ​វាលស្រែ​តែ​អត់​អ្នកទិញ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ មានស្រុក​១ និង​ក្រុង​១ ប្រជាពលរដ្ឋ​មានរ​បរជា​អ្នកនេសាទ និង​មួយ​ផ្នែក​ទៀត​ដាំ​ដំណាំ​រួម​ផ្សំ​មាន​ដំឡូងជ្វា ល្ពៅ និង​ត្រឡាច ជាដើម ។…

ខេត្ត​កែប ៖ មានស្រុក​១ និង​ក្រុង​១ ប្រជាពលរដ្ឋ​មានរ​បរជា​អ្នកនេសាទ និង​មួយ​ផ្នែក​ទៀត​ដាំ​ដំណាំ​រួម​ផ្សំ​មាន​ដំឡូងជ្វា ល្ពៅ និង​ត្រឡាច ជាដើម ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ចឹក ស៊ុន អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​អូ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា ផ្ទៃដី​ស្រែ​គាត់​មាន​តែ​កន្លះ​ហិ​កតា​ទេ តែ​សម្រាប់​ស្ទូងស្រូវ​យក​ផល​គឺ​បាន​ផល​តិចតួច​ណាស់ តែបើ​ដាំ​ដំណាំ​វិញ​គឺ​ប្រមូល​ផល​បាន​ច្រើន​ជាង​ធ្វើ​ស្រូវ ។

ស្ត្រី​រូប​នេះ​បាន​និយាយ​ប្រាប់​បន្ត​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​យូរ​ឆ្នាំ​មក​ហើយ ប្ដី​របស់​គាត់​ត្រូវ​បាន​ស្លាប់​តាំងពី​សម័យ ប៉ុ​ល ពត ។ គាត់​មិន​មានមុខ​របរ​អ្វី​ទេ មាន​តែ​ដាំ​ដំណាំ​រួម​ផ្សំ តែ​ឆ្នាំ​នេះ​ដាំ​ត្រឡាច​ផ្លែ​ច្រើន​ណាស់​តែ​អត់​មាន​អ្នកទិញ​ទុក​ផ្លែ​ត្រឡាច​ចោល​ពេញ​ស្រែ ។ ឆ្នាំ​នេះ​គាត់​បាន​ខាតបង់​ច្រើន​ដោយសា​តែ​រក​ទីផ្សារ​លក់​ចេញ​មិន​បាន ។

លោក ផឹង បូ​រិ​ន្ទ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ដំណាំ​រួម​ផ្សំ​ប្រជាពល​រដ្ឋ​ដាំ​នៅ​ខេត្ត​កែប​មិន​បាន​ចំនួន​ខូចខាត​ច្រើន​ទេ​មួយ​គ្រួសារ​មាន​ប្រហែល​មួយ​រទេះគោ​ទៅ​ពីរ​រទេះ​ប៉ុណ្ណោះ ។ នេះ​មក​ពី​ប្រជាពលរដ្ឋ​គាត់​ប្រមូល​ផល​មិន​ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ