ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​សម្លា.ប់​បុរស​៤​នាក់​ដែល​ជិះ​រថយន្ត​ចូល​ទីចាត់​ការ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ីប្រកាស​ថា បាន​សម្លាប់​បុរស​៤​នាក់​កាលពី​ថ្ងៃ​ទី​១៦​ ឧសភា ក្រោយ​ពី​រង​ការ​វាយប្រហារ​របស់​ពួក​គេ ជាមួយ​ដាវ​សា​មូ​រៃ​នៅ​ឯ​ទី​ចាត់ការ​ប៉ូលិស ក្រុង​PEKANBARU​ខេត្ត​RIAU​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។ ប៉ូលិស​បន្ត​ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​៤​នាក់…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ីប្រកាស​ថា បាន​សម្លាប់​បុរស​៤​នាក់​កាលពី​ថ្ងៃ​ទី​១៦​ ឧសភា ក្រោយ​ពី​រង​ការ​វាយប្រហារ​របស់​ពួក​គេ ជាមួយ​ដាវ​សា​មូ​រៃ​នៅ​ឯ​ទី​ចាត់ការ​ប៉ូលិស ក្រុង​PEKANBARU​ខេត្ត​RIAU​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។

ប៉ូលិស​បន្ត​ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​៤​នាក់ នៅ​ជាប់​ខ្លួន​គេ​មាន​របស់​ម្យ៉ាង​ហាក់ដូចជា​គ្រាប់បែក​មួយ​។ ​បុរស​ម្នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​។ ​ពួក​គេ​បាន​ជិះ​រថយន្ត​កាំ​មី​ញ៉ុង​​ធុន​តូច​១​គ្រឿង​ចូល​ទីចាត់ការ​ប៉ូលិស មុន​ពេល​ចេញ​វាយប្រហារ​។ អ្នក​វាយប្រហារ​៤​នាក់ ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ ANTANA​ រៀបរាប់​ថា អ្នកកាសែត​ម្នាក់​ដែល​ស្ថិត​​នៅ​ទីចាត់ការ​ប៉ូលិស​ក៏​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​ដែរ​។

រូបភាព​ទាំងឡាយ​ផ្សាយ​តាម​ទូរទស្សន៍ បង្ហាញ​បុរស​ម្នាក់ ដេក​ដួល​លើ​ដី​ជាមួយ​ដាវ​សាម៉ូ​រៃ​វែង​មួយ​នៅ​ក្បែរ​គេ​។​ ប៉ូលិស​៣​នាក់​រង​របួស ហើយ​ម្នាក់​ក្រោយមក​ស្លាប់​នៅ​មន្ទីរពេទ្យ​។

ការ​វាយប្រហារ​ថ្មី​នេះ​កើត​មាន ក្រោយ​ការ​វាយប្រហារ​អត្តឃាត​មួយ​ចំនួន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ