ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្លា.ប់នារីខារ៉ាអូខេនេះ គឺអាចចេញពីមនុស្សស្គាល់គ្នា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាកសព​ស្ត្រី​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ កាលពី​ថ្ងៃ​ទី​១៤ ឧសភា វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក ​នៅ​ចំណុច​ក្បែរជើងភ្នំ​តា​ប៉ែន​ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ដែល​ករណី​នេះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ហើយ…

ខេត្តសៀមរាប ៖ សាកសព​ស្ត្រី​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ កាលពី​ថ្ងៃ​ទី​១៤ ឧសភា វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក ​នៅ​ចំណុច​ក្បែរជើងភ្នំ​តា​ប៉ែន​ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ដែល​ករណី​នេះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ហើយ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ ស៊ុន នាង អាយុ​២៦​ឆ្នាំ ជានា​រី​ខារ៉ាអូខេម្នាក់ នៅ​ភូមិ​ជ្រោយ​នាង​ងួ​នឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ​
​ ។ តាម​ការ​ពិនិត្យ​របស់​ជំនាញ​បច្ចេកទេស​បាន​បង្ហាញ​ថា សព​នារី​រង​គ្រោះ​ត្រូវ​ឃាតករ​សម្លាប់​ដោយ​រឹត​ក និង​មាន​រង​របួស​បែកក្បាល ​ដែល​អាច​ត្រូវ​វាយ​នឹង​វត្ថុ​រឹង។

ទាក់ទិន​នឹង​ឃាតកម្ម​នេះ​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ហើយ​ជា​បុរស​ម្នាក់ ដែល​មានស្រុក​កំណើត​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេល​នេះ​ឃាតករ​កំពុង​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ។ ការ​នាំ​ស្ត្រី​ខារ៉ាអូខេ​ទៅ​សម្លាប់​បែប​នេះ​ មានការ​សន្និដ្ឋាន​ថា កើត​ចេញពី​មនុស្ស​ស្គាល់គ្នា ៕

អត្ថបទសរសេរ ដោយ