ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពីបានស្រួលហើយ…​ ចង់ទឹកភ្នែកជាមួយ​​នាង​អូន

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ចូល​ទៅ​កោស​ជប់ ហើយ​និយាយ​ត្រូវ​គ្នា​ជាមួយ​អ្នក​កោស​ជប់​វ៉ៃ​សិច​រួចរាល់​ហើយ ក៏​បង់លុយ​ឱ្យគ្រប់​ចំនួន ។ លុះ​ពេល​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​ចាក់​សាំង​ទើប​ដឹង​ថា​បាត់​លុយ​អស់​៨​ម៉ឺន​រៀលក៏​ត្រឡប់​មក​វិញ ​សួរនាំ​ស្ត្រី​ម៉ាស្សា​រូប​នោះ តែ​នាង​ប្រកែក​ថា​ មិន​បាន​យក​ទេ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ចូល​ទៅ​កោស​ជប់ ហើយ​និយាយ​ត្រូវ​គ្នា​ជាមួយ​អ្នក​កោស​ជប់​វ៉ៃ​សិច​រួចរាល់​ហើយ ក៏​បង់លុយ​ឱ្យគ្រប់​ចំនួន ។ លុះ​ពេល​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​ចាក់​សាំង​ទើប​ដឹង​ថា​បាត់​លុយ​អស់​៨​ម៉ឺន​រៀលក៏​ត្រឡប់​មក​វិញ ​សួរនាំ​ស្ត្រី​ម៉ាស្សា​រូប​នោះ តែ​នាង​ប្រកែក​ថា​ មិន​បាន​យក​ទេ ទាល់តែ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ ទើប​ព្រមឱ្យ​លុយ​គ្រប់​ចំនួន​វិញ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង0២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ឧសភា នៅផ្ទះ​ម៉ាស្សា កោស​ជប់​មួយ ស្ថិត​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា នៅ​យប់​នោះ​ដោយសារ​មិនសូវ​ស្រួលខ្លួន គាត់
ក៏​ចូល​ទៅ​កោស​ជប់​នៅផ្ទះ​ម៉ាស្សា​យីហោ១៦៨ ក្នុង​តម្លៃ​៣​ដុល្លារ ។ ពេល​ចូល​ក្នុង​បន្ទប់​កោស​ជប់ ស្ត្រី​ម៉ាស្សាបានឱ្យ​គាត់​ដោះ​សម្លៀក​បំពាក់​ព្យួរ​នៅ​ជញ្ជាំង រួច​ឱ្យ​គាត់​ស្លៀក​កន្សែង​ហើយ​ឱ្យ​ដេក​ផ្កាប់មុខ​ដើម្បី​កោស​ជប់ ។

ខណៈ​កំពុង​ដេក​ផ្កាប់មុខ​កោស​ជប់​នោះ ស្រាប់តែ​មាន​សំឡេង​គោះ​ទ្វារ ហើយ​ស្ត្រី​ម៉ាស្សាខាងលើ​បាន​ដើរ​ចេញ​ទៅ ឯ​គាត់​មិន​បាន​ចាប់អារម្មណ៍​មើលទៅ​ស្ត្រី​ម៉ាស្សា​នោះ​ទេ គឺ​នៅ​តែ​ដេក​ផ្កាប់មុខ​ដដែល ។ បន្ទាប់​មក ទើប​ស្ត្រី​ម៉ាស្សា​នោះ​ចូល​មក​កោស​បន្ត​ទៀត ហើយ​គាត់​ក៏​បាន​សួរ​ថា​វ៉ៃ​សិច​អត់0x017d7 ស្ត្រី​ម៉ាស្សា​នោះ​ឆ្លើយ​ថា វ៉ៃ​សិច​តើ​បង តែ​ថែមលុយ​ចំនួន​៦​ម៉ឺន​រៀល​ទៀត ហើយ​គាត់​បាន​សុំ​ចុះ​ត្រឹម​៥​ម៉ឺន​រៀល ស្ត្រី​រូប​នោះ​ក៏​យល់ព្រម ។ ពេល​កោស​ជប់​រួចរាល់​ហើយ ក៏​បាន​បើក​ប្រ​តិប​ត្តិ​ការ​ទៅ​លេង​ឋានសួគ៌​រហូត​បាន​សម្រេច ហើយ​ក៏​ឱ្យ​លុយ​ទៅ​ស្ត្រី​ម៉ាស្សា​ដូចដែល​បាន​និយាយ​ចរចា​គ្នា ប៉ុន្តែ​ដោយ​មានចិត្ត​អាណិត​ក៏​បានឱ្យ​នាងថែម​ចំនួន​៤​ពាន់​រៀល​ទៀត ។

បុរស​រូប​នេះ​និយាយ​ទៀត​ថា បន្ទាប់​ពី​ចប់​ការងារ​អស់ហើយ គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ចាក់​សាំង ស្រាប់តែ​ឃើញ​លុយ​នៅ​ក្នុង​កាបូប​សល់​តែ​៣​ម៉ឺន​រៀល ទើប​ដឹង​ថា​បាត់​លុយ​អស់​៨​ម៉ឺន​រៀល ព្រោះ​លុយ​នៅ​ក្នុង​កាបូប​របស់​គាត់​មាន​ជាង​១០​ម៉ឺន​រៀល ក៏​បាន​ជិះ​ម៉ូតូ​ទៅ​សួរនាំ​ស្ត្រី​ម៉ាស្សា​ខាងលើ​វិញ ។ ប៉ុន្តែ​ស្ត្រី​ម៉ាស្សា​នោះ​បាន​ប្រកែក​ថា​មិនបាន​យក​លុយ​ទេ គាត់​ក៏​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ចោម​ចៅ​៣ ប៉ុន្តែ​សមត្ថកិច្ច​សួរនាំ​ដឹង​ថា​មិនមែន​ជា​ទឹកដី​របស់​ខ្លួន​ក៏​បាន​ប្រាប់​ឱ្យទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម​វិញ ។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោមសួរនាំ​ដឹង​ថា ផ្ទះ​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ​កាលពី​ជាង​មួយ​ខែ​មុន បាន​លួច​លុយ​ភ្ញៀវ​ចំនួន​៤៥០​ដុល្លារ​ម្តង​ហើយ ត្រូវ​ជន​រង​គ្រោះ​ប្តឹង​លុះ​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរា គមន៍ ខាង​ផ្ទះ​ម៉ាស្សា​នោះ​បាន​សង​វិញ​ចំនួន​៣៥០​ដុល្លារ ។លុះ​ពេល​នេះ មាន​បាត់​លុយ​អស់​៨​ម៉ឺន​រៀល ទៀត​នៅផ្ទះ​ម៉ាស្សា​កោស​ជប់​ដដែល ហើយ​សមត្ថកិច្ច​ក៏​បាន​ជូន​បុរស​ខាងលើ​ទៅ​សួរនាំ ។ មុន​ដំបូង ស្ត្រី​ម៉ាស្សា​រូប​នេះ​ប្រកែក​ថា​អត់​បាន​យក​ទេ តែ​ចុង​ក្រោយ​បាន​យល់ព្រម​សង​លុយ​ចំនួន​៨​ម៉ឺន​រៀល​វិញ​ដើម្បី​បញ្ចប់រឿង ៕ ​

អត្ថបទសរសេរ ដោយ