សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ជាមនុស្សចម្លែកដោយចូលចិត្តទទួលទានខុសពីមនុស្សទូទៅ គឺនាងចូលចិត្តទទួលទានដី និងដីស ។ នាងថា របស់ទាំងនេះមានរសជាតិឆ្ងាញ់ជាងនំ ហើយនាងចូលចិត្តទទួលទានតាំងពីតូចរហូតដល់មានប្តី ។
ស្ត្រីរូបនោះឈ្មោះ មែន ឌីសាម៉េន (Mandisa Mayne) ។ នាងឲ្យដឹងថា នាងចូលចិត្តទទួលទានវត្ថុចម្លែក តាំងពីអាយុប្រហែលពី៨ទៅ៩ឆ្នាំ ។ ពីដំបូងឡើយនាងបានសាកល្បងយកដីសនៅក្ដារខៀនក្នុងថ្នាក់រៀនមកទទួលទាន ហើយចាប់មាត់ ព្រោះវាមានរសជាតិឆ្ងាញ់ ។ វាក្លាយជាដំណាក់កាលដំបូងធ្វើឲ្យនាងចាប់ផ្ដើមទទួលទានវត្ថុចម្លែករហូតញៀន គឺបើទទួលទានច្រើនកាន់តែមានសេចក្ដីសុខ ។
ការទទួលទានខុសគេបែបនោះបានដិតដាមនៅក្នុងខ្លួន ហើយមានពេលខ្លះមែនឌីសា ម៉េន លួចយកដីសនៅក្នុងថ្នាក់រៀនដាក់ក្នុងកាបូបទុកទទួលទាននៅតាមផ្លូវពេលលត្រឡប់ទៅផ្ទះ ។ ក្រោយមកនាងក្លាយជាគ្រូបង្រៀនធ្វើឲ្យអាជីពនេះគឺជាការងារដែលនាងស្រឡាញ់ ព្រោះបានទទួលទានដីសជាប្រចាំក្នុងពេលបំពេញការងារ។ ប្តីរបស់នាងបានដឹងពីរឿងនេះពេលសេពគប់គ្នាដំបូង ធ្វើឲ្យគេភ្ញាក់ផ្អើល និងបារម្ភដែលនាងចូលចិត្តទទួលទានបែបនេះ ប៉ុន្តែមិនអាចបញ្ឈប់បាន។ លុះមកដល់ឆ្នាំ២០១១នាងពេញនិយមទទួលទានដីសកាន់តែខ្លាំង ។
ក្រោយមកនាងមែនឌីសា ម៉េន គិតថាស្គាល់រសជាតិដីសគ្រប់គ្រាន់ហើយនោះ ក៏ងាកទៅទទួលទានក្រួស ឬដីដោយនាងបានបញ្ជាក់ថាដីធ្វើឲ្យមានសុខភាពល្អដូចដីសដែរ។
បច្ចុប្បន្ននាងមែនឌីសា ម៉េន បានចាប់អាជីពថ្មីដោយឈប់ពីធ្វើគ្រូ ងាកទៅធ្វើជាអ្នករកកម្រៃជើងសាលក់ដុំដី ដោយមានគំរូដុំដីធ្វើជាគំរូនៅក្នុងកាបូប ៕
មានវីដេអូឃ្លីបដកស្រង់ចេញពី ៖ Yousef Hussein
https://www.youtube.com/watch?v=b94z1rRaQIE
ចែករំលែកព័តមាននេះ