ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ប៉ូលិស​ដូច​បានឃើញ​ខ្មោច ​ស្ទុះ​ចុះ​រត់​បាតជើង​ស​ព្រាត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មុខសញ្ញា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​តា​កោ​ចាប់​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​កុក​ត្រុំ​(​ខ​) ឃុំ​តា​កោ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤…

ខេត្តព្រៃវែង ៖ មុខសញ្ញា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​តា​កោ​ចាប់​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​កុក​ត្រុំ​(​ខ​) ឃុំ​តា​កោ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ ទ្រី ធា​រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចចក​ទី​២ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​នោះ​ឈ្មោះ ម៉ា​យ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​នោះ​កម្លាំង​ប៉ូ​ស្តិ៍​រដ្ឋបាល​តា​កោ​កំពុង​តែ​ជិះ​ម៉ូតូ​ដើរ​ល្បាត​នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​ពេល​មក​ដល់​ចំណុច​ភូមិ​កុក​ត្រុំ​(​ខ​)​សមត្ថកិច្ច​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ឌ្រី​ម​សង់ C125 ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ព្រៃវែង ១G-១៣៣១ ធ្វើ​ដំណើរ​មក​បញ្ច្រាសទិស​គ្នា ហើយ​ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​ហាក់​មាន​អាកប្បកិរិយា​ខុស​ប្លែក​គួរ​ឱ្យ​សង្ស័យ​ទើប​ឃាត់​ឱ្យ​ឈប់​ដើម្បី​សួរនាំ ប៉ុន្តែ​ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ម៉ា​យ ក៏​បាន​ស្ទុះ​លោត​ចុះ​ពីលើ​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​ទៅ​បាត់ នៅ​សល់​តែ​ជនសង្ស័យ ទ្រី ធា​រី ដែល​បម្រុង​រត់គេច​ខ្លួន​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​នៅ​ក្នុង​ខ្លួន​ជនសង្ស័យ ទ្រី ធា​រី ចំនួន​៨​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ព្រម​ជាមួយនឹង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទើប​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​តា​កោ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ