ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង.ក​ពីរ​ដង​ហើយ​មិន​សម្រេច លើក​ទី​បី​ស្លា.ប់​ជា​ស្ថាពរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​មនុស្ស​ស្រវឹង​ខួប ពេល​ផឹក​ស្រវឹង​នឹកឃើញ​តែ​រឿង​ចងក​សម្លាប់​ខ្លួន ដែ​l​កន្លង​មក​អ្នក​ភូមិ​តែង​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ព្យាយាម​សម្លាប់​ខ្លួនឯង​២​ដង​មក​ហើយ តែ​ត្រូវ​បងប្អូន ក៏​ដូច​ជា​អ្នក​ភូមិ​ជួយ​ទាន់​ពេលវេលា តែ​ដល់​លើក​ទី​៣​នេះ ក៏​ស្លាប់​បាន​ដូច​បំណង…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​មនុស្ស​ស្រវឹង​ខួប ពេល​ផឹក​ស្រវឹង​នឹកឃើញ​តែ​រឿង​ចងក​សម្លាប់​ខ្លួន ដែ​l​កន្លង​មក​អ្នក​ភូមិ​តែង​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ព្យាយាម​សម្លាប់​ខ្លួនឯង​២​ដង​មក​ហើយ តែ​ត្រូវ​បងប្អូន ក៏​ដូច​ជា​អ្នក​ភូមិ​ជួយ​ទាន់​ពេលវេលា តែ​ដល់​លើក​ទី​៣​នេះ ក៏​ស្លាប់​បាន​ដូច​បំណង បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ​មើល​។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ជា ហន អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​បុរស​ពោះម៉ាយ​គ្មាន​កូន​នោះ​ទេ ហើយ​រូបគេ​តែងតែ ស្រវឹង​ខួប និង​រវើរវាយ​ដែល​គេ​សង្ស័យ​ថា ផឹក​រហូត​ទៅ​ជា​កើត​ជំងឺសរសៃប្រសាទ​ថែម​ទៀត​ផង​។ ប្រភព​ព័ត៌មាន​បន្ថែម​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​បុរស​រង​គ្រោះ​ខាងលើ​ប៉ុនប៉ង​ធ្វើ​អត្តឃាត ដោយ​លើក​ទី​១ ប៉ុនប៉ង​ចងក តែ​មិន​បាន​សម្រេច​។ លើក​ទី​២ រូបគេ​បាន​ព្យាយាម​រត់​ចូល​ឡាន និង​យក​ខ្សែ​គោ​ចងក នៅ​តែ​មិន​បាន​សម្រេច ហើយ​លើក​ទី​៣​នេះ នៅ​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ចងក​លើ​ដើមឈើ​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។

សូម​បញ្ជាក់​ផង​ដែរ​ថា បុរស​រង​គ្រោះ​ខាងលើ​តែង​ព្យាយាម​សម្លាប់​ខ្លួន ដោយ​រវើរវាយ​ថា មាន​គេ​មក​យក និង​មាន​គេ​យក​កាំបិត​ដេញ​កាប់​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ រួច​បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ