ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​តណ្ហា​រំលោ.ភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពូ​ថ្លៃ​ម្នាក់​បាន​រំលោភ​ក្មួយ​ស្រី​តាំងពី​វ័យ​១៣​ឆ្នាំ រហូត​ដល់​១៦​ឆ្នាំ ទើប​ធ្លាយ​រឿង ដឹង​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រី ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​គំរាម​របស់​ពូ ថា​ខ្លាច​មានរឿង​ធំ​កើតឡើង បើសិនជា​ប្រាប់​គេ​នោះ​។ រឿងរ៉ាវ​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​ត្រូវ​បាន​បែកធ្លាយ​នៅ…

ខេត្តព្រៃវែង ៖ ពូ​ថ្លៃ​ម្នាក់​បាន​រំលោភ​ក្មួយ​ស្រី​តាំងពី​វ័យ​១៣​ឆ្នាំ រហូត​ដល់​១៦​ឆ្នាំ ទើប​ធ្លាយ​រឿង ដឹង​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រី ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​គំរាម​របស់​ពូ ថា​ខ្លាច​មានរឿង​ធំ​កើតឡើង បើសិនជា​ប្រាប់​គេ​នោះ​។ រឿងរ៉ាវ​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​ត្រូវ​បាន​បែកធ្លាយ​នៅ ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស​ក័ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ បើ​តាម​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ភូមិ​ពានា​ជួរ បានឱ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ឈ្មោះ ខន ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ដែល​ត្រូវជា​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ប្តឹង​ចោទ​ឈ្មោះ វ៉េ​ង វិ​ណៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ផ្ទះ​ក្បែរ​គ្នា និង​ភូមិ ឃុំ​ជាមួយ​គ្នា​ថា បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​កូនស្រី​ខ្លួន​ឈ្មោះ ដ​.​ណ​.​រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ក្មេង​រង​គ្រោះ​ភ​យ័​ខ្លាច​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ។

ប្រភព​បាន​បន្ត​ថា ដោយសារ​តែ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ចេះ​សង្កេត​ឃើញ​ថា​កូនស្រី​របស់​ខ្លួន មួយ​រយៈពេល​នេះ ចេះ​តែ​មាន​សុខភាព​មិនសូវ​ល្អ ចេះ​តែ​ស្គម​ស្លេកស្លាំង និង​មិនសូវ​ញាំ​បាយ ពួក​គាត់​ក៏​សួរនាំ​កូនស្រី​ថា តើ​កូន​កើត​ជំងឺ​អ្វី​មែន​ទេ បានជា​មើលទៅ​សុខភាព​មិនល្អ​បែប​នេះ តែ​កូនស្រី​បាន​កុហក​ថា មិន​មាន​ជំងឺ​អ្វី​នោះ​ទេ ដោយ​ឮ​សម្តី​កូន​ឆ្លើយ​ប្រាប់​បែប​នេះ ពួក​គាត់​ក៏​មិន​បាន​សួរនាំ​អ្វី​ទៀត​នោះ​ទេ​។ លុះ​មក​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ បានឃើញ​ជនសង្ស័យ នៅ​ជាមួយ​កូនស្រី​មុខ​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ស្ងាត់​ៗ​តែ​ពីរ​នាក់ ក៏​ដើរទៅ​មើល​។ ពេល​ឃើញ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ដើរ​សំដៅ​មក ជនសង្ស័យ​ក៏​រត់គេច​ចេញ​ទៅ នៅ​សល់​តែ​ក្មេង​ស្រី​រង​គ្រោះ កំពុង​លើក​ខោ​ស្លៀក​វិញ ឃើញ​បែប​នោះ ដោយ​ការ​សង្ស័យ​ឪពុក​ក៏​សួរនាំ​កូន តែ​កូន​ពុំ​ប្រាប់​ទៀត​។

នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិន​អស់ចិត្ត​ឪពុក​ម្តាយ ក៏​បន្ត​លួងលោម​សួរនាំ​កូន​រហូត​ទើប​កូន​ប្រាប់​ការ​ពិត​ថា រូប​ខ្លួន​ត្រូវ​ពូ​ឈ្មោះ វិ​ណៃ នេះ​ចាប់រំលោភ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​លើក​ទី​១​តាំងពី​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​ម្លេះ ដែល​ពូ​ថ្លៃ​នោះ​តែងតែ​ចាប់រំលោភ​នាង​ក្នុង​ពេល​ពុក​ម៉ែ​មិន​នៅ ឬ​ពេល​ស្ងាត់​គ្មាន​អ្ម​ក​ណា​នៅផ្ទះ តែ​នាង​មិន​ដែល​ហ៊ាន​ប្រាប់​គេ​ទេ ព្រោះ​ពូ​គំរាម​ថា​នឹង​មានរឿង​ធំ​បើសិនជា​ប្រាប់​គេ​។ ហើយ​ចំពោះ​រឿង​ថ្ងៃ​ទី​១២​នោះ​គឺ​ពុំ​ទាន់​បាន​រំលោភ​ទេ គឺ​គ្រាន់តែ​អោប​ថើប នឹង​សម្រាត​ខោ​ក្មេង​ស្រី​ប៉ុណ្ណោះ ស្រាប់តែ​ឪពុក​ទាន់ ពូ​ថ្លៃ​ចិត្ត​ថោក​ក៏​រត់​ចេញ​បាត់​ទៅ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉េ​ង វិ​ណៃ ខណៈ​ដែល​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បែប​នោះ​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ