ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី ខឹង ​សុវណ្ណ មក​រា បំពាន​លើ​នាង​ម្តង​ហើយ​ម្តងទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បាន​សម្រេច​ចែកផ្លូវ​ដើរ​រៀងខ្លួន​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សង្គ្រាមពាក្យសម្តី​រវាង ​ឈិ​ន សុធា​រី និង​លោក ​សុវណ្ណ មក​រា ព្រមទាំង​គ្រួសារ​របស់​លោក​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បាន​សម្រេច​ចែកផ្លូវ​ដើរ​រៀងខ្លួន​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សង្គ្រាមពាក្យសម្តី​រវាង ​ឈិ​ន សុធា​រី និង​លោក ​សុវណ្ណ មក​រា ព្រមទាំង​គ្រួសារ​របស់​លោក​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​នៅ​ពេល ថ្មី​ៗ​កន្លង​មក​ ឈិ​ន សុធា​រី បាន​បង្ហោះ​សារ​ដ៏​វែង​មួយ​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន និង​រិះគន់​ស​ម្តៅ​លើ​អតីត​ស្វាមី​លោក​ សុវណ្ណ មក​រា និង​ក្រុម​គ្រួសារ ។

បើ​យោង​តាម​ការ​សរសេរ​បង្ហោះ​របស់ ​ឈិ​ន សុធា​រី ថា «​សាហាវ​ជាង​ក្នុង​ខ្សែភាពយន្ត​ទៀត ជីវិត​គ្រួសារ​របស់​លោក​ខ្វះ​ការ​អប់រំ ទាំង​មេ ទាំង​កូន អត់​សីលធម៌ គ្មាន​យុត្តិធម៌ គ្មាន​គុណធម៌​នៅ​ក្នុង​ខ្លួន អាត្មា​និយម ស្រឡាញ់​តែ​ខ្លួនឯង គ្មាន​ភាព​ស្មោះត្រង់ ចរិត​មួយ​គ្មាន​ពីរ មួលបង្កាច់ បំផ្លើស ចាក់​ដោត ដើម្បី​តែ​ផលប្រយោជន៍​ខ្លួនឯង​ហ៊ាន​ធ្វើ​រឿង​អ​សីលធម៌ ហិង្សា និង​និយម​កេងប្រវ័ញ្ច​ទ្រព្យ និង​ញើស​ឈាម​អ្នក​ដទៃ​យក​មក​ធ្វើ​ជា​របស់​ខ្លួន ។

អ្វី​ដែល​សំខាន់​ចូល​ចិត្ត​បំប៉ោង​សាច់​រឿង និង​រូបភាព គ្មាន​ទំនួល​ខុស​ត្រូវ មិន​ស្គាល់​ខ្លួនឯង​ច្បាស់ គំនិត​អគតិ ឆបោក ឈ្លើយ​មួយ​តំណ ស្រុះ​ដៃជើង​គ្នា​ដូច​អ​ង្រ​ង ធ្វើ​ខុស​ខ្លួនឯង​ចូល​ចិត្ត​ណាស់​ខាង​ថ្កោលទោស​ឲ្យ​អ្នក​ដទៃ​ដោយ​គេ​គ្មាន​កំហុស​។ ធ្វើ​ល្អ​គ្រប់យ៉ាង​សូ​ម្បី​តែ​ពាក្យ​អរគុណ​មួយ​ម៉ាត់​ក៏​គ្មាន ហ៊ាន​បំពាន​មក​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត​ដោយ​មិន​ខ្លាច​ច្បាប់ ល្មម​បញ្ឈប់​វប្បធម៌​បៀម​ឈាម​ព្រួស​ដាក់​គេ បំពាន​លើ​គេ អត់​ហេតុផល​ទៀត​ទៅ ចង់​ល្អ​ខ្លួនឯង​ក៏​ល្អ​ចុះ សុំ​កុំ​ទម្លាក់​ឲ្យ​គេ ។

ជិ​វិត​ខ្វះ​ការ​អប់រំ ព្រម​នឹង​គ្រួសារ​អត់​មេ​អត់បា​ប្រដៅ តែបើ​មេ​យ៉ាងម៉េច កូន​ក៏​មិន​ទៅ​ជា​បែប​នេះ​ដែរ ស្លឹកឈើ​វា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ចរិត​បញ្ច្រាសទិស​គេ​មក​វិញ​ជា​វប្បធម៌​របស់​លោក​ឯង និង​គ្រួសារ​លោក​ឯង វា​គ្មាន​អ្វី​ចម្លែក​ទេ ចម្លែក​ត្រង់​ថា​គ្នា​មួយ​ហ្វូង​ព្រួត​រក​ប្រើ​ហិង្សា និង​ជេរ​ប្រមាថ​ដែរ គេ​ជា​ស្រី​ក្បាល​មួយ ហើយ​ជា​ស្រី​ដែល​ធ្លាប់​មានគុណ​ចំពោះ​លោក​ឯង ។

ពាក្យ​ថា​រមិលគុណ​និយាយ​វា​មិន​ខុស​ទេ គ្រួសារ​លោក​ទាំងអស់​នឹង​ទទួលផល​កម្ម​ដោយសារ​តែ​លោក និង​គ្រួសារ​មាន​ភាព​លោភលន់ សាង​បាប​ទៅ​អ្នក​ដទៃ ដោយសារ​ភាព​អាត្មា​និយម​របស់​ខ្លួនឯង និង​ជាន់ពន្លិច​កិត្តិយស​របស់​គេ​ដើម្បី​ឱ្យ​គេ​មើល​ថា ខ្លួន​ធ្វើ​អ្វី​ក៏​ត្រឹមត្រូវ ចិត្តជា​ទេវទត្ត​មាត់​ជា​ទេវតា ផ្អែម​រលួយ ល្អ​តែ​មុខ នៅ​ក្នុង​ចិត្ត​ដូច​ជា​បិសាច ឱ្យ​តែ​បាន​ឆី ។ ចូល​ចិត្ត​បោកប្រាស់​មនោ​សញ្ចេត​នា​អ្នក​ដទៃ និង​មនុស្ស​ជុំវិញ​ខ្លួន​ដែល​គេ​មានចិត្ត និង​បេះដូង​ស្មោះ ខំ​អាណិត និង​ស្រលាញ់ ជឿជាក់ មើលងាយ​ទឹកចិត្ត​របស់​គេ ។

លោក​ឯង​នឹង​រង​ទុក្ខ​មួយ​ជីវិត ទេវតា​មិន​ជួយ​មនុស្ស​អាក្រក់​ទេ យូរហើយ​និង​ឆាប់ ។ ពួក​ចរិត​គ្រួសារ​បែប​នេះ​គ្មាន​ថ្ងៃ​ដែល​ជោគជ័យ​ឡើយ ។ ត្រូវ​ចាំ​ទុក​ថា​លោក​នឹង​មិន​អាច​ជួប​មុខ កូន​ៗ​របស់ខ្ញុំ​តទៅ​ទៀត​បាន​ឡើយ ចង់​ដឹង​សាកមើល​ចុះ ។ សំខាន់​ពេល​នេះ​មិន​ចង់​ឈ្លោះ​ជាមួយនឹង​តារា​ពូ​សម្តែង ហើយ​គ្មាន​ការណ៍​ពិត ។ ភាគច្រើន​យើង​និយាយ​ហេតុផល គេ​អត់​និយាយ​ហេតុ​ផល ឈ្លោះ​ដាច់​មាត់​ចោល អ៊ីចឹង​កុំ​ឲ្យ​ថោក និង​អន់សាច់ សុខចិត្ត​ដើរ​ចេញ ។ គេ​មិន​ចង់​ជ្រលក់​សោះ ចេះ​តែ​មក​ជ្រលក់​ជាមួយ​គេ​ធ្វើ​អ្វី ខ្ជិល​នាំ​តែ​ធូរ​ថ្លៃ ។ ផ្ញើ​ជូន​លោក​តារា​សម្តែង​ទាំង​ខ្ពស់​មុខ​ថ្លៃថ្នូរ​ទាំង​គ្រួសារ កំពូល​ថ្លៃថ្នូរ និង​ពោរពេញ​ទៅ​ដោយ​ក្រមសីលធម៌​ខ្លាំង ហើយ​ពូកែ​ចាប់កំហុស និង​ប្រកាន់​ផង​ថា យើងខ្ញុំ​នឹង​ធ្វើ​អ្វី​គឺ​ធ្វើ​ទៅ​តាម​ច្បាប់ ទេវតា​មាន​ភ្នែក អ្នក​ណា​សាង​អ្នក​នោះ​នឹង​ទទួល ។

សូម​ជំរាប​ថា​លោក និង​បងប្អូន​លោក​ឯង​រាល់គ្នា​ផង​ថា ឪពុក និង​ម្តាយ​របស់ខ្ញុំ លោក​ឯង​ក៏​ធ្លាប់​មិន​បាន​គួរសម គ្មាន​សីលធម៌​នឹង​ពួក​គាត់​ដូច​គ្នា ពេល​ខ្លះ តែ​ហេតុ​អី​ក៏​ពួក​គាត់​មិន​ប្រកាន់? ដូច្នេះ​សូម​ពិចារណា​រាល់​អំពើ​ដែល​លោក​ឯង និង​គ្រួ​សារបាន​ធ្វើ សូម​មាន​ខួរ​ចេះ​គិត​ផង រស់នៅ​ជា​មនុស្ស រស់​ក្នុង​សង្គម​នឹង​គេ​ដែរ តែ​មិន​យក​ភ្នែក​មើលគេមើលឯង ខុស​គេ​ហួស​ថ្លែង តែ​ៗ ស្ករ​ៗ គ្មាន​ខួរ​គិត អត់​ចំណេញ ។ មិន​ចង់​ផុស​រឿង អ៊ីចឹង​ៗ​ទេ​បងប្អូន​អើយ ខាន​ផុស​រឿង​អ៊ីចឹង​យូរ​រាប់​ខែ​ឆ្នាំ​ហើយ ។ ចោល​វប្បធម៌​បែប​នេះ​មួយ​ឆ្នាំ​ជាង​កន្លង​ផុត​បន្តិច​ហើយ ដោយសារ​មិន​ចង់​មាន​បញ្ហា​វែង​ឆ្ងាយ ហើយ​ក៏​តាំងចិត្ត​អត់ទ្រាំ​រួច​ហើយ​ដែរ តែ​ឥឡូវ​វា​ហួស​កម្រិត​ក្នុង​ការ​និយាយ​មិន​បាន​សាកល្បង​ផុស អ៊ីចឹង​ៗ​ម្តងទៀត​មើល​តើ​វា​មានរឿង​កើតឡើង »​។

បន្ទាប់​ពី​អ្នក​នាង​ឈិ​ន សុធា​រី សរសេរ​បែប​នេះ​មក នៅ​មិន​ទាន់​ឃើញ​មានការ​តបត​ពី​លោក សុវណ្ណ មក​រា នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ