ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ផ្លូវភេទ​ដឹង​តែ​បង្កប់​ក្នុង​ហ្នឹង​តែ​ម្តង​…!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មេការ និង​ថៅកែ​ហាង​កោស​ជប់​ដែល​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ចំនួន​៤​នាក់​នឹង​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ឧសភា​នេះ ខណ​:​អ្នក​ពាក់ព័ន្ធ​ទាំង​៣​ភេទ​ជាង​៥០​នាក់​ទៀត​ត្រូវ​បាន​ដោះ​លេង​វិញ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា និង​ធ្វើការ​អប់រំ ។…

ខេត្តបាត់ដំបង ៖ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មេការ និង​ថៅកែ​ហាង​កោស​ជប់​ដែល​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ចំនួន​៤​នាក់​នឹង​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ឧសភា​នេះ ខណ​:​អ្នក​ពាក់ព័ន្ធ​ទាំង​៣​ភេទ​ជាង​៥០​នាក់​ទៀត​ត្រូវ​បាន​ដោះ​លេង​វិញ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា និង​ធ្វើការ​អប់រំ ។

បើ​យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ដែល​ប្រព្រឹត្ត​សេវា​ផ្លូវភេទ​នេះ​ត្រូវ​បាន​បង្ក្រាប​នៅ​តាម​បណ្ដា​ហាង​កោស​ជប់ ហាង​ម៉ាស្សា និង​នៅ​តាម​សួនច្បារ​សាធារណៈ នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ឧសភា​នេះ ។

ស្នងការ​រង​ខេត្ត​លោក​កុយ ហ៊ា​ង​បាន​ឲ្យ​ដឹង​ថា ក្រុម​ខាងលើ​ត្រូវ​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត​ចុះ​បង្ក្រាប​បាន​មួយ​ចំនួន​នៅ​តាម​ហាង​កោស​ជប់ ហាង​ម៉ាស្សា​នានា ដែល​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ និង​មួយ​ចំនួន​ទៀត​បង្ក្រាប​នៅ​តាម​សួនច្បារ​សាធារណៈ​ដែល​រង់ចាំ​បម្រើសេវា​ដូច​គ្នា ។ ប៉ុន្តែ​ក្រុម​ក្មេង​ទំនើង​មួយ​ចំនួន​ក៏​ត្រូវ​បង្ក្រាប​បាន​ជាមួយនឹង​ក្រុម​ស្ត្រី​បម្រើ សេវា​ផ្លូវភេទ​នៅ​តាម​សួនច្បារ និង​នៅ​កន្លែង​ម៉ាស្សា​កោស​ជប់​នេះ​ដែរ ។

គេ​នៅ​មិន​ទាន់​មាន​របាយការណ៍​ជាក់លាក់​អំពី​ទីតាំង​ម៉ាស្សា និង​កោស​ជប់​នេះ​នៅឡើយ​ទេ ។
បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទាំងនេះ​សុទ្ធតែ​ដាក់​ស្លាក​យីហោ​កោស​ជប់ និង​ម៉ាស្សា តែ​ធាតុ​ពិត​សុទ្ធតែ​បង្កប់​សេវា​បំរើ​ផ្លូវភេទ ។
បច្ចុប្បន្ន​សេវា​បម្រើ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លា​កកោស​ជប់ ឬ​ម៉ាស្សា​ទាំងនេះ​កំពុង​រីក​ដូច​ផ្សិត នៅ​ក្នុង​ក្រុង​បាត់ដំបង ។

បើ​តាម​លោក​កុយ ហ៊ា​ង ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា មាន​តែ​មេការ និង​ថៅកែ​ស្រី​ចំនួន​៤​នាក់​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រៅពី​នេះ​មនុស្ស​ទាំង​៣​ភេទ​ចំនួន​៥៤​នាក់ ត្រូវ​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​ទុច្ចរិត​នេះ ហើយ​ធ្វើការ​អប់រំ​ឲ្យ​ត្រូវ​ទៅ​ផ្ទះ​វិញ ៕

ព័ត៌មានលម្អឹតនឹងផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ