ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសើបហើយ ! គ្នាឈឺពោះឆ្លងទន្លេកូនពិបាកកើត ពេទ្យទារប្រាក់១០ម៉ឺនទើបព្រមឱ្យរថយន្តដឹក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ ៖ មាន​ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ហើយ​ត្រូវ​បាន​ប្ដី​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​កើតមក​ដោយ​លំបាក​ត្រូវ​តែ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្ខំ​ទារប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទើប​ឱ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ហើយ​បើ​គ្មាន​ប្រាក់​ប៉ុណ្ណឹង​ទេ​រក​ម៉ូតូ ឬ​ម៉ូតូ​កង់​បី​(​តុ​តុ​)…

ខេត្ត​កំពង់​ឆ្នាំ ៖ មាន​ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ហើយ​ត្រូវ​បាន​ប្ដី​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​កើតមក​ដោយ​លំបាក​ត្រូវ​តែ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្ខំ​ទារប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទើប​ឱ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ហើយ​បើ​គ្មាន​ប្រាក់​ប៉ុណ្ណឹង​ទេ​រក​ម៉ូតូ ឬ​ម៉ូតូ​កង់​បី​(​តុ​តុ​) ជិះ​ទៅ ។ ហេតុការណ៍​មិន​ប្រក្រតី​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។

បុរស​ឈ្មោះ ម៉ក់ រាក់ អាយុ​២៦​ឆ្នាំ ជា​ប្តី​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​បាន​និយាយ​ឱ្យ​ដឹង​ថា គាត់​មាន​ទីលំនៅ​ភូមិ​កោះ​មនោ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប្រ​ព​ន្ឋ​គាត់​ឈ្មោះ ហឹ​ម គិ​ម​ឈី អាយុ​២២​ឆ្នាំ បាន​ឈឺពោះ​ឆ្លងទន្លេ ហើយ​គាត់​បាន​ដឹក​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ។ ប៉ុន្តែ​ពេល​មក​ដល់​គ្រូពេទ្យ​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​កើតមក​ខុស​ប្រក្រតី ត្រូវ​ទៅ​កើត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ត្រូវ​បង់​សេវា​១០​ម៉ឺន​រៀល​ទើប​ឱ្យ​រថយន្ត​ដឹក​ទៅ បើ​គ្មាន​ទេ​ដឹក​តាម​ម៉ូតូ ឬ​តុ​តុ​ទៅ ។

ដោយ​គ្មាន​ជ​ម្រើ​គាត់​បាន​ជួល​ម៉ូតូ​កង់​បី​(​តុ​តុ​)​ក្នុង​តម្លៃ​៤​ម៉ឺន​រៀល ហើយ​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ដឹក​មក​ដល់​ចំណុច​ស្ពាន​អង្កាម​ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ស្រាប់តែ​ឃើញ​រថយន្ត​របស់​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌​មក​តាម​ក្រោយ​រួច​ក៏​បាន​ដឹក​ប្រពន្ធ​ខ្ញុំ ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សម្រាលកូន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​បាន​និយាយ​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ឆ្លងទន្លេ​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌​តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្រុក​បរិបូរណ៍​ទារប្រាក់​១០​ម៉ឺន​រៀល​ទើប​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​មក​លោក​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​គ្រូពេទ្យ ស្រុក​បរិបូណ៌​យក​រថយន្ត​ទៅ​តាម​ដឹក​ស្ត្រី​ត្រូវ​ឆ្លងទន្លេ​រូប​នោះ ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ឈុ​ន ប៊ុ​ន​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​មិន​អាច​ទំនាក់ទំនង​បាន​ទេ ជាមួយ​គ្នា​នេះ​លោក ស​រិ​ន្ទី រ៉ា​វុ​ទ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ក៏​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​រឿង​នេះ​ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​បាន​ហើយ​ការ​ដែល​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌​សុខចិត្ត​យក​រថយន្ត​ទៅ​ដឹក​ជន​រង​គ្រោះ​ដល់​ពាក់កណ្ដាល​ផ្លូវ​ឲ្យ​មានការ​ស្ដីបន្ទោស​ពី​អាជ្ញាធរ​ស្រុក​ផង​ដែរ​។

សូម​បញ្ជាក់​ថា ស្ត្រី​សម្រាលកូន​ខាងលើ​បាន​សម្រាលកូន​ដោយ​សុវត្ថិភាព ហើយ​បន្ទាប់​ពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ