ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​ឆ្កែ​អស់​រយៈពេល​២​ឆ្នាំ ​ទើប​ដឹង​ថា​វា​ជា​ខ្លាឃ្មុំ​ដែល​ជិត​ផុត​ពូជ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​មួយ​នៅ​ប្រទេស​ចិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដែល​ធ្លាប់​គិត​ថា​ជា​ឆ្កែ​នៅ​ឆ្នាំ​២០១៦ បែរ​ក្លាយទៅជា​ខ្លាឃ្មុំ​ដ៏​កម្រ​មួយ​ទៅ​វិញ​នៅ​ឆ្នាំ​២០១៨ ។ ម្ចាស់​ឈ្មោះ Su…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​មួយ​នៅ​ប្រទេស​ចិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដែល​ធ្លាប់​គិត​ថា​ជា​ឆ្កែ​នៅ​ឆ្នាំ​២០១៦ បែរ​ក្លាយទៅជា​ខ្លាឃ្មុំ​ដ៏​កម្រ​មួយ​ទៅ​វិញ​នៅ​ឆ្នាំ​២០១៨ ។

ម្ចាស់​ឈ្មោះ Su Yun ដែល​មក​ពី Kunming ក្នុង​ខេត្ត Yunnan បាន​បង្ហើប​ថា នាង​គិតស្មាន​តែ​វា​ជា​សត្វ​ឆ្កែ​ទើប​យក​វា​មក​ចិញ្ចឹម តែ​នៅ​ពេល​ចិញ្ចឹម​កាន់តែ​យូរ​ៗ​ទៅ វា​កាន់តែ​ដូច​ទៅ​នឹង​សត្វ​ខ្លាឃ្មុំ​ទៅ​វិញ ។ វា​ស្រាប់តែ​ចេះ​ដើរ​ជើង​ពីរ​ខុស​ពី​សត្វ​ឆ្កែ ។

ខ្លាឃ្មុំ Asiatic Black Bear

លើស​ពី​នេះ​ទៅ​ទៀត​នាង​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​វា​ស៊ី​ច្រើន​លើស​ពី​ការ​គិត ។ នៅ​ពេល​នេះ​វា​មាន​ទម្ងន់​១១៤​គីឡូក្រាម ហើយ​ក្លាយទៅជា​ខ្លាឃ្មុំ​ពេញ​លក្ខណៈ ។ វា​ជា​ប្រភេទ​ខ្លាឃ្មុំ Asiatic Black Bear ដែល​ជា​ពពួក​ខ្លាឃ្មុំ​ជិត​ផុត​ពូជ ។ គេ​ប្រាប់​ថា វា​អាច​នឹង​លក់​បាន​រាប់​ពាន់​ដុល្លារ​នៅ​ក្នុង​ទីផ្សារ​ងងឹត ។ នៅ​ពេល​នេះ​សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​សត្វព្រៃ Yunnan ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ