ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​កូន​ទៅ​រាយ​មង​ជាមួយ ដូច​នាំ​កូន​ទៅ​ឲ្យ​ស្លា.ប់​ទាំង​ពីរ​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​នឹង​គ្នា​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​លង់ទឹក ខណៈ​ដែល​តាម​ម្តាយ​ទៅ​រាយ​មង​នៅ​អូ​តា​ស៊ា​ង ដែល​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​១.៦០០​ម៉ែត្រ ធ្វើ​ឲ្យ​ម្តាយ និង​ញាតិ​មិត្ត​បងប្អូន​សោកស្តាយ​ក្រៃ​លែង​។ ករណី​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ចន្ទ ១៥​រោច…

ខេត្តព្រៃវែង ៖ ក្មេង​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​នឹង​គ្នា​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​លង់ទឹក ខណៈ​ដែល​តាម​ម្តាយ​ទៅ​រាយ​មង​នៅ​អូ​តា​ស៊ា​ង ដែល​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​១.៦០០​ម៉ែត្រ ធ្វើ​ឲ្យ​ម្តាយ និង​ញាតិ​មិត្ត​បងប្អូន​សោកស្តាយ​ក្រៃ​លែង​។ ករណី​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ វេលា​ម៉ោង​១២ និង​១០​នាទី ត្រង់​ចំណុច​អូ​តា​ស៊ា​ង ចម្ងាយ​ពី​ភូមិ​១.៦០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១.​ឈ្មោះ ផ​ន រតនា ភេទ​ស្រី អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស និង​ទី​២.​ឈ្មោះ ផ​ន ថា​វី ភេទ​ស្រី អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស ដែល​អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​មាន​ឪពុក​ឈ្មោះ ផេង ភា​(​ស្លាប់​) និង​ម្តាយ​ឈ្មោះ ម៉ែ​ន យ៉​ន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្រី​ទាំង​ពីរ​នាក់ បាន​តាម​ម្តាយ​ទៅ​រាយ​មង​នៅ​ក្នុង​ចំណុច​អូ​តា​ស៊ា​ង ដែល​មាន​ចម្ងាយ​ប្រហែល ១.៦០០​ម៉ែត្រ​ពី​ភូមិ​។ នៅ​ពេល​ទៅ​ដល់​អូ​តា​ស៊ា​ង​ម្តាយ​របស់​ក្មេង​ស្រី​បាន​ចុះ​ទៅ​រាយ​មង​តាម​ធម្មតា រីឯ​ក្មេង​ស្រី​ទាំង​ពីរ​បាន​នាំ​គ្នា ចុះ​ទៅ​លេង​ទឹក និង​ប្រលែង​គ្នា ហើយ​ក៏​មានការ​តោង​គ្នា​លេង​ផង​នោះ បាន​បណ្តាល​ឲ្យ​ក្មេង​ស្រី​ទាំង​ពីរ លង់​ទឹកតែ​ម្តង​ទៅ​។

រីឯ​ម្តាយ នៅ​ពេល​ឃើញ​កូន​ៗ​លង់ទឹក​ក៏​បានរ​ត់ទៅ​ហៅ ក្រុម​គ្រួសារ​ព្រមទាំង​អ្នក​ភូមិ ឲ្យ​នាំ​គ្នា​ចុះ​រាវរក​ឃើញ​រួច​ដឹក​តាម​គោ​យន្ត​មក​ផ្ទះ រហូត​ដល់​ម៉ោង​២ និង​២០​នាទី ទើប​រាយការណ៍​ជូន សមត្ថកិច្ច​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រក​ឃើញ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទាំង​២​នាក់ ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ