ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​បងប្អូន​យំ​បោក​ខ្លួន​សំពះ​អង្វរ​ម្តាយ​ថា «​កុំឱ្យ​វាយ​នាង រឿង​…» (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពីរ​នាក់​បងប្អូន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​តានី ស្រាប់តែ​ត្រូវ​ប្រុស​ស្រី​មិន​ស្គាល់​មុខ​ហៅ​ឡើង​ជិះ​ម៉ូតូ​ហាក់ដូចជា​ស្គាល់គ្នា ហើយ​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​14 ឧសភា ស្ថិត​នៅ​ស្រុក​អង្គ​ជ័យ​។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពីរ​នាក់​បងប្អូន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​តានី ស្រាប់តែ​ត្រូវ​ប្រុស​ស្រី​មិន​ស្គាល់​មុខ​ហៅ​ឡើង​ជិះ​ម៉ូតូ​ហាក់ដូចជា​ស្គាល់គ្នា ហើយ​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​14 ឧសភា ស្ថិត​នៅ​ស្រុក​អង្គ​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កន រស្មី ភេទ​ស្រី អាយុ​18​ឆ្នាំ និង​ប្អូនស្រី​ម្នាក់​ផង រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គោ​គ​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

នគរបាល​ស្រុក​អង្គ​ជ័យ​បាន​និយាយ​ថា បន្ទាប់​ពី​ឃើញ​ជន​រង​គ្រោះ​យំសោក​បោក​ខ្លួន​ទាំង​ពីរ​នាក់​បងប្អូន​ដូច្នេះ​ក៏​ចូល​សួរនាំ ទើប​ដឹង​ថា ជន​រង​គ្រោះ​មក​ផ្សារ​តានី​រើស​បាន​កញ្ចប់​មាស​មួយ​ស្បោង ហើយពីរ​នាក់​បងប្អូន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ហៅ​ចេញពី​ផ្សារ​ឡើង​ជិះ​ម៉ូតូ​ទៅ​ចែក​មាស​គ្នា​។ ជនសង្ស័យ​នោះ​បានឱ្យ​ជន​រង​គ្រោះ​ដោះ​មាស​2​ជី និង​កងដៃ​2​ឈុត​ឱ្យទៅ​ពួក​គេ ហើយ​ក្រុម​នោះ​ក៏​ហុត​គ្រាប់កង់​មួយ​កញ្ចប់​មក​វិញ ក្រោយ​មក​ដឹង​ថា ចាញ់បោក​ក្រុម​ចោរ ក៏​២​នាក់​បងប្អូន​យំសោក​បោក​ខ្លួន​តែ​ម្តង ។

នរ​គ​បាល​បន្ត​ទៀត​ថា រយៈពេល​1​ម៉ោង​ក្រោយមក​ម្ដាយ​ឪពុក​ជន​រង​គ្រោះ​បាន​មក​ដល់ ហើយ​ជន​រង​គ្រោះជា​កូន​បាន​យំ និង​លើកដៃ​សំពះ​អង្វរ​ដល់​ម្ដាយ​របស់​ខ្លួន​ថា «​កុំឱ្យ​វាយ​​តប់​នាង​រឿង​ចាញ់បោក​គេ​អី​» តែ​ម្ដាយ​នាង​បាន​និយាយ​ថា «​ម៉េច​ជឿ​អា​ញ់​ទេ​កូន​»​។

គួរ​បញ្ជាក់​ថា ការ​ពិត​ទៅ​ម្ដាយ​មិន​ឱ្យ​កូនស្រី​រូប​នោះ​ពាក់​គ្រឿងអលង្ការ​ជាប់​ខ្លួន​មក​ផ្សារ​ទេ តែ​កូន​នៅ​តែ​ពាក់​ ទើប​បណ្តាល​ឱ្យ​ខាតបង់​ទ្រព្យ​ដែល​ជាទី​ស្រលាញ់​របស់​ខ្លួនតែ​ម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ