ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! វិធីសាស្ត្រ​ថ្មី យក​អាវ​ក្នុង​ប្រពន្ធ​ទៅ​ពាក់​ឲ្យ​គោ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ Easter Ross ចក្រភព​អង់គ្លេស យក​អាវ​ក្នុង​ចាស់​ៗ​របស់​ប្រពន្ធ​ខ្លួន​ទៅ​ពាក់​ឲ្យ​គោ​ដែល​ចិញ្ចឹម​យក​ទឹកដោះ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កសិករ​ម្នាក់​នៅ Easter Ross ចក្រភព​អង់គ្លេស យក​អាវ​ក្នុង​ចាស់​ៗ​របស់​ប្រពន្ធ​ខ្លួន​ទៅ​ពាក់​ឲ្យ​គោ​ដែល​ចិញ្ចឹម​យក​ទឹកដោះ ដើម្បី​កុំឱ្យ​កើតជា​ការ​បង្ក​រោគ​នៅ​សុដន់​។

ប្តី​ប្រពន្ធ​កសិករ​ទាំង​ពីរ​នាក់ នឹកឃើញ​វិធី​នេះ ព្រោះតែ​ពួក​គេ​ខ្លាច​គោ​ស្ទះ​ទឹកដោះ ហើយ​​បង្ក​ទៅ​ជា​ការ​រលាក​សុដន់​។ នេះ​មក​ពី​កូន​គោ​វា​ចូល​ចិត្ត​បៅដោះ​មិន​ស្មើគ្នា ដែល​បន្សល់​នូវ​ដោះ​ខាង​មុខធំ​ជាង ឬ​ខាងក្រោយ​ធំ​ជាង​។ ដោះ​ដែល​ចាល់​ទឹក គឺ​អាច​ឲ្យ​កើត​ជា​ការ​រលាក ហើយ​ឈាន​ទៅ​ការ​បង្ក​រោគ​។

កសិករ​ខាងលើ​បាន​ប្រាប់​ថា ការ​ពាក់អាវ​ក្នុង​ឲ្យ​សត្វ​គោ អាច​ជួយ​ឲ្យ​កូន​គោ​បៅ​ស្មើគ្នា​វិញ ហើយ​ក៏​អាច​ជួយ​ទ្រ​សម្ពាធ​របស់​សុដន់​តឹង​ណែន​ផង​ដែរ​។

នៅ​ពេល​សម្ភាស​លើ BBC កសិករ​ម្នាក់​នេះ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​ចែករំលែក​គំនិត​ថ្មីៗ​​ក្នុង​សហគមន៍​ខាង​កសិកម្ម​។ ភាព​ទន់​នៃ​អាវ​ក្នុង​របស់​ស្ត្រី អាច​ជួយ​បន្ថយ​សម្ពាធ​ក្នុង​សុដន់​របស់​គោ​បាន​។ ដូចនេះ គោ​មិន​ឈឺ​នៅ​ពេល​យើង​ច្របាច់​យក​ទឹកដោះ​។ វា​ជួយ​ដល់​សុខមាលភាព​របស់​គោ និង សុវត្ថិភាព​របស់​អ្នក​យក​ទឹកដោះ​កុំ​ឲ្យ​ត្រូវ​គោ​ឈឺ​ធាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ