ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​អា​មេ​រិ​ក​ដល់​កូរ៉េ​ខាងជើង​នឹង​ជា​ការ​លុប​ចោល​ទណ្ឌកម្ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ MIKE POMPEO​ ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា​ថា ​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ MIKE POMPEO​ ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា​ថា ​សហរដ្ឋអាមេរិក នឹង​ត្រៀម​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​កូរ៉េ​ខាងជើង​ ប្រសិនបើ​ប្រទេស​នេះ យល់ព្រម​បំផ្លាញ​ចោល​ទាំងស្រុង​កម្មវិធី អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​បន្ត​ថា ការ​ផ្ដួចផ្ដើម​គំនិត​បែប​នេះ​ នឹង​អាច​ឲ្យកូរ៉េ​ខាងជើង​ស្គាល់​​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច ប្រៀបផ្ទឹម​ទៅ​នឹង​ភាព​រុងរឿង​របស់​កូរ៉េ​ខាងត្បូង​។​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ទាំងឡាយ លោក ​MIKE POMPEO បន្ត​ថា សហរដ្ឋអាមេរិក​នឹង​ពុំ​ប្រមែប្រមូល​ប្រាក់​សម្រាប់​ការ​រួមចំណែក​របស់​ខ្លួន ដើម្បី​ជួយ​ជា​​ជាយថាហេតុ​ដល់​កូរ៉េ​ខាង​ជើង​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​យើង​ត្រៀម​លុប​ចោល​​បណ្ដា​ទណ្ឌកម្ម ដើម្បី​ឲ្យ​វិនិ​យោគ​ឯក​ជន​ទាំងឡាយ​របស់​អា​មេ​រិ​ក​ហូរ​ចូល​មក​ក្នុង​ផ្នែក​ថាមពល កសិកម្ម​ និង​បណ្ដា​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​កូរ៉េ​ខាងជើង​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម ​ជុង​អ៊ុ​ន​ ត្រូវ​ជួប​គ្នា​កំពូល​នា​ថ្ងៃ​ទី​១២ ​មិថុនា ​នៅ​សិង្ហ​បុរី​។ ​លោក​ MIKE POMPEO ​និយាយ​ថា អ្វី​ដែល​លោក​ គី​ម ​ជុង​អ៊ុ​ន ​នឹង​ទទួល​បាន​ពី​សហរដ្ឋអាមេរិក ​គឺ​មូលនិធិ​ឯកជន​។​កូរ៉េ​ខាង​ជើង​​មានការ​អស់សង្ឃឹម​ចំពោះ​ការ​ខ្វះខាត​ថាមពល​សម្រាប់​ប្រជាជន​ខ្លួន​។ ​គេ​ត្រូវការ​គ្រឿង​​ឧបករណ៍​ ព្រមទាំង​បណ្ដា​បច្ចេកវិទ្យា​កសិកម្ម​។ ​យើង​នឹង​អាច​បង្កើត​លក្ខខណ្ឌ​នានា សម្រាប់​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច​ដោយ​ពិតប្រាកដ​មួយ សម្រាប់​ប្រជាជន​កូរ៉េ​ខាង​ជើង​ដែល​នឹង​អាច​ប្រៀបផ្ទឹម​ទៅ​នឹង​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច របស់​កូរ៉េ​ខាងត្បូង​។​នោះ​ហើយនឹង​ជា​ការ​រួមចំណែក​របស់​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ