ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​​អាស៊ីត​ហ្វូ​លិ​ក​ដែល​យើង​ពុំ​ធ្លាប់​ដឹង

5 ឆ្នាំ មុន

អាស៊ីត​ហ្វូ​លិ​ក​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​វីតាមីន B9 ហើយ​ក៏​មាន​សារសំខាន់​ច្រើន​យ៉ាង​ដែរ​ចាប់ពី​ការ​បង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​រហូត​ដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល ។ ដោយសារ​តែ​វា​ជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ដូច្នេះ​រាង​កាយ​មិន​អាច​រក្សា​វា​បាន​ក្នុង​ខ្លួន​ទេ…

អាស៊ីត​ហ្វូ​លិ​ក​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​វីតាមីន B9 ហើយ​ក៏​មាន​សារសំខាន់​ច្រើន​យ៉ាង​ដែរ​ចាប់ពី​ការ​បង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​រហូត​ដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល ។ ដោយសារ​តែ​វា​ជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ដូច្នេះ​រាង​កាយ​មិន​អាច​រក្សា​វា​បាន​ក្នុង​ខ្លួន​ទេ ដូច្នេះ​អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​នេះ​រាល់ថ្ងៃ ។

កង្វះ​វីតាមីន​មួយ​នេះ​ប្រហែលជា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ច្រើន​កើតឡើង ។

បើសិនជា​អ្នក​មិន​អាច​ទទួល​បាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់ អ្នក​អាច​នឹង​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំង​ច្រើន មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់ ។ ជំងឺ​កង្វះ​គ្រាប់​ឈាម​ដែល​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន​B9 ប្រហែលជា​អាច​កើត​មាន​ជាមួយនឹង​ការ​ខូច​តម្រងនោម ចំពោះ​អ្នក​ញ៉ាំ​ស្រា​ច្រើន ។ ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កង្វះ​ជីវជាតិ​មួយ​នេះ​ណាស់​។ អ្នកជំនាញ​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ី​ហ្វូ​លិ​ក ជា​ពិសេស​បើសិនជា​ពួក​គេ​ទទួល​បាន​ជីវជាតិ​មួយ​នេះ​មិន​គ្រប់គ្រាន់​ពី​របប​អាហារ​តែ​ម្តង ដើម្បី​កុំឱ្យ​កូន​កើតមក​ខូច​អវៈយវៈ ។

មិនមែន​មាន​តែ​ស្ត្រី​ទេ​ដែល​ទទួល​បាន​ប្រយោជន៍​ពី​អាស៊ីត​ហ្វូ​លិ​ក​នេះ ប៉ុន្តែ​បុរស​ក៏​អ៊ីចឹង​ដែរ ។ ដូច្នេះ​តើ​អាស៊ីតហ្វូលីក​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ?

ជំនួយ​ដល់​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាមអាស៊ីតហ្វូលីក​គឺជា​ដៃគូរ​របស់​វីតាមីន B12 ដែល​មាន​តួនាទី​បង្ការ​ការ​កើតជា​កំណក​ឈាម ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។

ជួយ​ឱ្យ​មាន​អារម្មណ៍ល្អថ្នាំ​បំប៉ន​ដែល​មាន​ជីវជាតិ​មួយ​នេះ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​លើ​អ្នកមាន​បញ្ហា​បាក់ទឹកចិត្ត ។ វា​ក៏​ជា​របស់​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​អារម្មណ៍​ហ្នឹង​ន​ដែរ ។
ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែមអាស៊ីតហ្វូលីក​ជួយ​កាត់​បន្ថយ​ចំនួន​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម ។ អ្នកជំនាញ​និយាយ​ថា ជំងឺ​ទឹកនោមផ្អែម​គឺ​មាន​កម្រិត​ជាតិ​ខ្លាញ់​មួយ​នេះ​ខ្ពស់​ណាស់​ក្នុង​ឈាម ។

ការពារ​ខួរក្បាលការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អាស៊ីតហ្វូលីក​ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​រហូត​ដល់ ៥០​ភាគរយ​ឯណោះ ។ ជីវជាតិ​មួយ​នេះ​ក៏​ជួយ​បង្ការ​ការ​ភ្លេចភ្លាំង​ពេល​អាយុ​ច្រើន​ដែរ ។

ខាងក្រោម​នេះ​គឺជា​ប្រភព​អាហារ​ដ៏​ល្អ​បំផុត​នៃ​អាស៊ីតហ្វូលីក​៖
•​សណ្តែក
•​បន្លែ​ពណ៌​បៃតង
•​ក្រូច
•​ផ្លែ​ឈើ​ដូច​ជា ស្វាយ ល្ហុង ចេក និង​ផ្លែ​បឺ
•​ស៊ុត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ