ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ពេក​ក៏​រេច​ង្កួ​ត​បុក​យក​តែ​ម្តង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្លៀង​ធ្លាក់​ជោគ​ជាំ​ខ្លាំង​ពេក បណ្តាល​ឲ្យ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ​កំពង់ចាម មិន​អាច​គ្រប់គ្រង ចង្កូត​បាន​ក៏​រេ​ទៅ​បុក​រថយន្ត សេរី​ទំនើប​មួយ​គ្រឿង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ ដែល​ករណី…

ខេត្តមណ្ឌលគិរី ៖ ភ្លៀង​ធ្លាក់​ជោគ​ជាំ​ខ្លាំង​ពេក បណ្តាល​ឲ្យ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ​កំពង់ចាម មិន​អាច​គ្រប់គ្រង ចង្កូត​បាន​ក៏​រេ​ទៅ​បុក​រថយន្ត សេរី​ទំនើប​មួយ​គ្រឿង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ ដែល​ករណី នេះ​ហេតុការណ៍​បាន​កើតឡើង នៅ​ម៉ោង​៦​និង​២៥​នាទី​ព្រលប់ ថ្ងៃ​ទី​១៣ ឧសភា ២០១៨ ចំណុច​គីឡូម៉ែត្រ​៧៨ ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែ​មិន​មាន​អ្នក​រង​របួសធ្ងន់​នោះ​ទេ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ឱ្យ​ផ្លូវជាតិ​លេខ​៧៦ ចំណុច​ដែល​មន្ទីរ​សាធារណៈការ​ជួសជុល​ផ្លូវ មាន​ស្ថានភាព​រអិលខ្លាំង ។ សាក្សី​បន្ត​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត​មួយ​គ្រឿង បោះពួយ​មក​ពី​ស្រុក​អូ​រាំង បាន​បុក​ផ្ទប់​និង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា លើ​ចំណុច​ផ្លូវ​រអិល​នេះ​តែ​ម្តង ។

ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ផលិត​ឆ្នាំ​១៩៩២ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​២A-៣០២៤ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ ដោយឡែក​រថយន្ត​រង​គ្រោះ ពណ៌​សរ​ដែរ ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-៧៤៩១ បើកបរ​ដោយ​ឈ្មោះ ទន់ សា​ពោ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ស្លាក​លេខ​ភ្នំ​ព​ញ មាន​ស្ត្រី​ម្នាក់ និង​ក្មេង​ស្រី​វ័យ​១២​ឆ្នាំ​ម្នាក់​រង​របួសស្រាល ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ