ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពលករម្នាក់​​លួច​ឆ្លង​ដែន​ខុសច្បាប់​ជួប​គ្រោះថ្នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ មាន​ស្ត្រី​ជា​ពលករ​ម្នាក់​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​របង​របួស​ក្បាល​ធ្ងន់ធ្ងរ នៅ​ចំណុច​ផ្សារ​រុង​ក្លឿ ខណៈ​លួច​ឆ្លង​ដែន​ខុសច្បាប់​ឡើង​តាម​របង​ចូល​ទៅ​ទឹកដី​ថៃ ។…

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ មាន​ស្ត្រី​ជា​ពលករ​ម្នាក់​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​របង​របួស​ក្បាល​ធ្ងន់ធ្ងរ នៅ​ចំណុច​ផ្សារ​រុង​ក្លឿ ខណៈ​លួច​ឆ្លង​ដែន​ខុសច្បាប់​ឡើង​តាម​របង​ចូល​ទៅ​ទឹកដី​ថៃ ។

ជួប​តាម​ទូរស័ព្ទ​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ករណី​ខាងលើ​ពេល​ទំនាក់ទំនង​សួរ​ទៅ​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ប្រាប់​ថា ពិតជា​​មាន​ស្ត្រី​ពលករ​ជួប​គ្រោះថ្នាក់​មែន​ គឺ​កើតឡើង​នៅ​ខាងជើង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ប្រភព​បន្ត​ថា ក្រោយ​ហេតុ​ការ​ណ៍​នេះ​កើតឡើង ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ភ្លាម​ៗ​។ ទោះជា​បែប​ណា ស្ត្រី​រង​គ្រោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា កន្លង​មកនេះ ពលករ​ប្រុស​-​ស្រី​ឆ្លង​ដែន​ខុសច្បាប់​ពី​កម្ពុជា​ទៅ​ថៃ ខ្លះ​ឡើង​របង​ដែល​មាន​បន្លា​លួស​ពី​ខាងលើ និង​ខ្លះ​លូន​តាម​រូង​ដី​ដែល​មេខ្យល់​លួច​ជីក​ឲ្យ ប៉ុន្តែ​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​បានជា​បន្តបន្ទាប់​ផង​ដែរ​

ព័ត៌មានលម្អិតនឹង​មានផ្សាយ​លើ​ទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ