ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​វាយប្រហារ​ឃ្លាំង​ស្តុក​ក្រដាស​ឆេះ​អស់​សន្ធឹក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ឃ្លាំង​ស្តុក​ក្រដាស​ក្នុង​រោងចក្រ​ផលិត​ក្រដាស​ឈ្មោះ មេគង្គ មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​ទែន…

ខេត្តកណ្ដាល ៖ ឃ្លាំង​ស្តុក​ក្រដាស​ក្នុង​រោងចក្រ​ផលិត​ក្រដាស​ឈ្មោះ មេគង្គ មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល ។

នៅ​វេលា​កកើត​ហេតុ​ខាងលើ​មាន​ប្រជាពលរដ្ឋ និង​រដ្ឋបាល​រោងចក្រ​បាន​រាយការណ៍​ថា មាន​ការណ៍​ឆេះ​រោងចក្រ​នៅ​ចំណុច​ខាងលើ​ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​លោក​វរសេនីយ៍ឯក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពញាឮ អត្ត​រាគ​មន៍ និង​បាន​ហៅ​ឡានទឹក​របស់​ក្រុមហ៊ុន​តេ​លា​(​ព្រែក​ព្នៅ​)​ចំនួន​២​គ្រឿង រថយន្ត​ខេត្តកណ្តាល​ចំនួន​៣​គ្រឿង រថយន្ត​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង និង​រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន​៤​គ្រឿង សរុប​ចំនួន ១០ គ្រឿង មក​ជួយ​ធ្វើការ​ពន្លត់ភ្លើង​ទប់ស្កាត់​មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​រោងចក្រ​ទាំងមូល​ទេ ។

លោក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់​នេះ​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​អស់​១០​គ្រឿង ។ ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​គ្រាន់តែ​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​មាន ក្រដាស​ខូចខាត​មួយ​ចំនួន​ធំ ឆេះ​ឃ្លាំង​ផ្នែក​ខាង​មុខ​ប្រវែង​១៥​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ។ មូលហេតុ​នាំ​ឱ្យ​កើត​មាន​អគ្គី​ភ័យ​នេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ទុ​ស្សេរ​ចរន្តអគ្គិសនី តែ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និង​សួរនាំ​សាក្សី​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ