ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គាត់​ស្លា.ប់​តាំងពី​ពេល ដល់​ជះក្លិន​ទើប​ដឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ហុងកុង​ម្នាក់​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា ទាល់តែ​ជះក្លិន​ចេញ​មក​ក្រៅ​ទើប​ដឹង ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​ប្រើប្រាស់​គ្រឿងក្រអូប​បាញ់​តាម​ផ្លូវ និង​មុខ​បន្ទប់​ក្នុងផ្ទះ​សំណាក់ និង​កង្ហារ​៣​ទៅ​៤​គ្រឿង​ទើប​ចូល​ពិនិត្យ​សាកសព​បាន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​បន្ទប់​លេខ១០៩…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ហុងកុង​ម្នាក់​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា ទាល់តែ​ជះក្លិន​ចេញ​មក​ក្រៅ​ទើប​ដឹង ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​ប្រើប្រាស់​គ្រឿងក្រអូប​បាញ់​តាម​ផ្លូវ និង​មុខ​បន្ទប់​ក្នុងផ្ទះ​សំណាក់ និង​កង្ហារ​៣​ទៅ​៤​គ្រឿង​ទើប​ចូល​ពិនិត្យ​សាកសព​បាន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​បន្ទប់​លេខ១០៩ នៃ​ផ្ទះសំណាក់​មួយ​ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ ហ្វុ​ង ឡុ​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​ជនជាតិ​ចិន​ហុងកុង នេះ​បើ​តាម​កា​អះអាង​របស់​សមត្ថកិច្ច ។ ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ផ្កាប់មុខ ដោយ​បន្ទប់​ដាក់​គន្លឹះ ពី​ខាងក្នុង ទាល់តែ​ម្ចាស់ផ្ទះ​សំណាក់​ធ្វើការ​គាស់ និង​ធាក់​បំបាក់​គន្លឹះទ្វារ​នោះ ទើប​ចូល​ទៅ​ខាងក្នុង​បាន ។ នៅ​ក្នុង​បន្ទប់​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​មាន​ថ្នាំលេប​ជា​ច្រើន​លើ​ជំងឺ​៣​មុខ រួម​មាន​ជំងឺ​ក្រពះ លើសឈាម និង​ទឹកនោមផ្អែម ។

ម្ចាស់ផ្ទះ​សំណាក់​បាន​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​បាន​ជួល​ស្នាក់​នៅ​បន្ទប់​កើតហេតុ​រយៈពេល​ជាង​១​ខែ​ហើយ​ៗ​ថា ជន​រង​គ្រោះ​ភាគច្រើន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ។ ម្ចាស់ផ្ទះ​សំណាក់​បន្ត​ថា ជន​រង​គ្រោះ​មិនឃើញ​ចេញចូល​បន្ទប់​តាំងពី​ថ្ងៃ​ទី​១២ ឧសភា​នេះ ដោយនៅ ព្រឹក​នេះ​មាន​ក្លិន​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា ស្លាប់ និង​រាយ​ការ​ណ៌​ជូន​ជំនាញ​ពាក់ព័ន្ធ​តែ​ម្តង ។ អនុលោម​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត គ្រូពេទ្យ​ជំនាញ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​លើ​រាង​កាយ​សព​យ៉ាង​ល្អិតល្អន់ ។

ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​លើ​រាយ​កាយ សព​ពុំ​មាន​ស្លាកស្នាម​ប៉ះទង្គិច និង​អ្វី​ឡើយ ម្យ៉ាង​រក​ឃើញ​ថ្នាំពេទ្យ​ជា​ច្រើន​ដែល​ជន​រង​គ្រោះ​ត្រូវ​ប្រើប្រាស់ ។

មួយវិញទៀត​បន្ទប់​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់ឯង ហើយ​បាន​ដាក់​គន្លឹះ​ពី​ខាងក្នុង​ទៀត​ផង ។ សមត្ថកិច្ច​ប្រាប់​ថា សព និង​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយ​ប៉ែ​ត រង់ចាំ​ការ​ទំនាក់ទំនង​រក​សាច់ញាតិ​តាម​រយៈ​មន្ត្រី​ស្ថាន​កុង​ស៊ុន ឬ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ