ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់លេងល្បែងបំភ័ន្តភ្នែកប៉ូលិស បំលែងស្លាកលេខពិតទៅស្លាកលេខក្លែងក្លាយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យពីរនាក់រួមនឹងរថយន្តមួយគ្រឿងត្រូវកម្លាំងអន្តរាគមន៍អធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរធ្វើការឃាត់ខ្លួនសង្ស័យ​ពាក់ព័ន្ធ​​ក្នុងករណីចោរកម្ម លួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤0នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា…

ខេត្តព្រៃវែង ៖ ជនសង្ស័យពីរនាក់រួមនឹងរថយន្តមួយគ្រឿងត្រូវកម្លាំងអន្តរាគមន៍អធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរធ្វើការឃាត់ខ្លួនសង្ស័យ​ពាក់ព័ន្ធ​​ក្នុងករណីចោរកម្ម លួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤0នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ​​ នៅចំណុចរវង់មូលស្វាយអន្ទរ​ ស្ថិតក្នុងភូមស្វាយអន្ទរខាងជើង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ដែរឃាត់ខ្លួនខាង​លើ​ទី១-ឈ្មោះ រិទ្ធ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ​​​ ស្នាក់នៅផ្ទះជួលម្តុំ​កាណាឌីយ៉ា មុខរបរមិនពិតប្រា​កដ និងទី២-ឈ្មោះ រ៉ា ប៊ុនរឹទ្ធ​​ ភេទប្រុស អាយុ៣៧ឆ្នាំ​​ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀន​ស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

ប្រភពបន្តថា ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនពីក្នុងករណីសង្ស័យពាក់ព័ន្ធ​​ក្នុងករណីចោរ​កម្ម​លួចរថយន្តម៉ាក Toyota Tacoma ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៦ ស្លាកលេខ ភ្នំពេញ 2D-0879 (ស្លាកលេខពិត) ដែលមានម្ចាស់ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាកុច ឃុំដើម​ឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានធ្វើការផ្លាស់ប្តូរស្លាកលេខរថយន្តទៅជាស្លាកលេខ កំពង់ឆ្នាំង 2A-1030 និងបានបើកចេញពីខេត្តកណ្តាលឆ្ពោះចេញមកកាន់ស្រុកស្វាយអន្ទរ ហើយក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចរង្វង់ស្វាយអន្ទរតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននាំខ្លួនមកអធិការរដ្ឋានដើម្បីសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ