ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត រង​ការ​ចំអក​រឿងប្រកាស​លែងលះ​ស្វាមី​ថា ​ជា​បាបកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​មួយ​ចំនួន​បាន​ប្រមាថ និង​រិះគន់​តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ី​ណាត បន្ទាប់​ពី​នាង​បាន​ប្រកាស​លែងលះ​ស្វាមី ។ បុគ្គល​ទាំងនោះ​បាន​ចាត់​ទុក​ការ​លែងលះ​ស្វាមី​របស់​ម៉ៅ ស៊ី​ណាត ថា​ជា​បាបកម្ម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​មួយ​ចំនួន​បាន​ប្រមាថ និង​រិះគន់​តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ី​ណាត បន្ទាប់​ពី​នាង​បាន​ប្រកាស​លែងលះ​ស្វាមី ។

បុគ្គល​ទាំងនោះ​បាន​ចាត់​ទុក​ការ​លែងលះ​ស្វាមី​របស់​ម៉ៅ ស៊ី​ណាត ថា​ជា​បាបកម្ម បន្ទាប់​ពី​នាង​បាន​លែងលះ​ស្វាមី​វ័យ​ចំណាស់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រវា​ប្តី​ក្មេង​រស់នៅ​ជាមួយ​គ្នា​ទាំង​មិន​រៀប​ការ ។

ប្រិ​យ​មិត្ត​ម្នាក់​បាន​សរសេរ​នៅ​ពីក្រោយ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ពី​អ្នក​នាង​ម៉ៅ ស៊ីណាត លើ​ហ្វេ​ស​ប៊ុ​កថា «​បាបកម្ម​ពិតជា​មាននៅ​ក្នុង​លោក​យើង​នេះ ។ រក​ប្រុស​ថ្មី​ក្មេង ពេល​ប្តី​ចាស់​នៅ​រស់​ជ្រងោ​តាំងពី​មិន​ទាន់​ស្លាប់ និង​លែងលះ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ ។ តើ​ប្តី​មុន​គាត់​ឈឺចាប់​បែប​ណា​ទៅ »​។

ចំណែក​ប្រិ​យ​មិត្ត​ម្នាក់​ទៀត​សរសេរ​ថា​«​មនុស្ស​ស្រី​តែ​ហ៊ាន​ធ្វើ​ឲ្យ​ឆ្អែត​ដល់ក​ហើយ​នោះ​ទោះ​របស់​នោះ​ស្រោប​ពេជ្រ​ទាំង​គីឡូ​ក៏​លែង​ស្ដាយស្រណោះ​ទៀត​ដែរ ។

កាល​​មុន​ក្បត់ចិត្ត​តា ធ្វើ​ឲ្យ​តា​ខូចចិត្ត ដល់​ឥលូវ​ដឹងខ្លួន​ហើយ​ថា​ត្រូវ​គេ​ក្បត់​វា​ឈឺ​យ៉ាងម៉េច »​។

ឆ្លើយ​តប​ការ​រិះគន់​ទាំងនោះ​អ្នក​នាង​ម៉ៅ ស៊ីណាត បញ្ជាក់​ថា «​អរគុណ​អូន​ដែល​ចេះ​ដឹង​រឿង​បងខុស​រឿង ។ អូន​ខម​មិន​មក​លើ​បងអូន​ធ្វើ​ដូច​ច្បាស់​អ៊ីចឹង ។ ចង់​ប្រាប់​អូន​បន្តិច​​ទេ​ណា វា​គ្មាន​ស្រី​ណា​ល្ងង់​នៅ​មួយ​គ្នា​តាំងពី​ជួល​ផ្ទះ​រហូត​មានផ្ទះ​នៅ​តម្លៃ​ដល់​ពីរ​លាន​កន្លះ​ហើយ​ត្រូវ​រត់​ចោលផ្ទះ​ទេ កុំ​ល្ងង់​ដល់​ម្ល៉ឹង​ពេក ប្រ​យ​ត្ន័​កម្ម​វា​ធ្លាក់​លើ​អូន​ដោយ​ការ​និយាយ​ដូច​ច្បាស់​អ៊ីចឹង ។​ទៅ​កុំឱ្យ​អូន​ពិបាក​យល់ បង​សុំ​វែ​រកម្ម​ដែល​បង​ជួប​ហ្នឹង​ឲ្យ​អូន​ចុះ​ណា ឲ្យ​អូន​ដឹង បងប្អូន​ដែល​ហ្វ្រែ​ន​គាត់ ជួយ​ប្រាប់​គាត់​ផង ឱ្យ​គាត់​ដឹង​ថា​ខ្ញុំ​ឲ្យ​គាត់​ហើយ »​។

តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ីណាត បាន​ប្រកាស​ផ្តាច់​ការ​ទាក់ទង​ជាមួយ​ស្វាមី​វ័យក្មេង​របស់​នាង ក្រោយ​រួមរស់​ជាមួយ​គ្នា​មានកូន​ស្រី​ម្នាក់ ។

អ្នក​នាង​ម៉ៅ ស៊ី​ណាត ប្រកាស​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ជាមួយ​ស្វាមី​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន ។

ការ​ផ្តាច់ចំណង​ប្តី​ប្រពន្ធ​របស់​អ្នក​នាង​ម៉ៅ ស៊ី​ណាត នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់​ជាមួយ​ស្វាមី​មុន​ជា​មេធាវី និង​មានកូន​ប្រុស​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ