ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ «ហ្គេក​ហួយ» បំបាត់​ធាតុ​ក្តៅ​នៅ​ក្នុង​ខ្លួន

13 ឆ្នាំ មុន

«ហ្គេក​ហួយ​» ជា​ប្រភេទ​តែ​ម្យ៉ាង​ដែល​គេ​​និយម​ប្រើ​នៅ​​ក្នុង​ប្រទេស​ចិន ធាតុ​ពិត​តែ​ហ្គេក​ហួយ​មាន​ប្រយោជន៍​ដល់​រាង​កាយ​យ៉ាង​ច្រើន​ដូច​ជា៖
-ហ្គេក​ហួយ​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ត្រជាត់ ៖ តែ​ហ្គេក​ហួយ​ជួយ​​បណ្តេញ​កំដៅ​ក្នុង​ខ្លួន​ បណ្តេញ​ខ្យល់​ និង​ញើស​ជា​ពិ​​សេស​​ វា​ជា​ប្រភេទ​តែ​ម្យ៉ាង​ជួយ​បំបាត់​អាការ​​ក្តៅ​ក្នុង​ខ្លួន ។
-ហ្គេក​ហួយផ្កា​ពណ៌​លឿង​មាន​សារ​ធាតុ​«ខេ​រ៉ូ​ទីន​អល» ៖ ជា​ប្រភេទ​សារ​ធាតុ​ម្យា៉ង​ជួយ​ទ្រទ្រង់​ក្រសែ​ភ្នែក ប៉ូវ​ថ្លើម បំបាត់​អាការ​​គ្រុន​ផ្តាសាយ កាត់​បន្ថយ​អាការ​​ឈឺ​ក្បាល វិល​មុខ និង​ងងឹត​មុខ​ជា​ដើម ។

-តែ​ហ្គេក​ហួយ​​ផ្កា​ពណ៌​ស មាន​គុណ​សម្បត្តិ​បំបាត់​​អាការ​ក្តៅ​ក្នុង​ខ្លួន​ ៖​ ប្រសិន​បើ​មាន​ការ​ប្រើ​ប្រាស់​រួម​ជា​មួយ​ស្លឹក​ផ្ទី និង​ជី​រនាង​វង ជួយ​បំបាត់​​អាការ​ក្អក និង​​មាន​សារ​ធាតុ​​ទំនុក​បំរុង​ដល់​សួត​ទៀត​ផង ។
-ផ្កា​តែ​ហ្គេក​ហួយ​មាន​សារ​ធាតុ​អាសីុត​ជួយ​ដល់​សរសៃ​ឈាម ៖ ផ្កា​តែ​ហ្គេក​ហួយ​មាន​សារ​ធាតុ​អាស៊ីត​អា​មីណូ​ សារធាតុ​សេន​ទី​មីន សារ​ធាតុ​អាឌីមីន និង​ប្រេង​ក្រអូប​ជួយ​ព្យាបាល និង​អាការ​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ស្ពាធ ជួយ​ពង្រីក​សរសៃ​ឈាម កាត់​បន្ថយ​អាការ​​បេះ​ដូង​ខ្សោយ។
-តាម​រយៈ​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សារ​ធាតុ​ដែល​ចំរាញ់​ចេញ​ពី​​តែ​ហ្គេក​ហួយ​មាន​គុណ​សម្បត្តិ​ជួយ​ទប់​ស្កាត់​​ជំងឺ​វី​រុស ​HIV ទៀត​ផង  ៕