ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​ស្លា.ប់​៣​នាក់ភ្លាម​ៗ​នៅ​នឹង​កន្លែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​បី​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ក្នុងស្រុក​ព្រះស្តេច រវាង​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ស្រមោល ទាំង​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ បន្សល់​ទុក​តែ​សាកសព​ទាំង​បី…

ខេត្តព្រៃវែង ៖ យុវជន​បី​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ក្នុងស្រុក​ព្រះស្តេច រវាង​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ស្រមោល ទាំង​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ បន្សល់​ទុក​តែ​សាកសព​ទាំង​បី នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ១៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​បឹង​ស្នោ ឃុំ​ល្វា ស្រុក​ព្រះស្តេច លើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨០-៨១​។

បើ​តាម​របាយ​រណ៍​របស់​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ មុ​ក សុ​លាប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូ​តួ និង​មាន​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត​ដែល​ទី​១/​ឈ្មោះ មុ​ក សំណាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា និង​ទី​២.​ឈ្មោះ វ៉ា រ​ដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បា​លាំង ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​បី​បាន​ជិះ​ឌុ​ប​គ្នា​ដោយ​ប្រើប្រាស់​ម៉ូតូ​ម៉ាក HONDA DRAEM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-5490 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ ជនរ​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​បុក​ជាមួយ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3C- 7377 បើក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដែល ជិះ​ម៉ូតូ​ទាំង​បី​នាក់​បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​។ រីឯ​រថយន្ត HYUNDAI បាន​ក្រឡាប់​ផ្ញា​រ​ជើង ក្រោយ​កើតហេតុ​ភ្លាម​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ រថយន្ត​នៅ​ច​ញ្ចើ​ម​ថ្នល់​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​រង់ចាំ​រថយន្ត​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ល្វា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ